ការថតរូបបែប Portraits និង Landscape អាចប្រើ Prism ក្នុងការបង្កើតជា Effect មួយប្លែក ដោយដាក់ Prism នៅពីមុខ Lens របស់កាមេរ៉ា។ អ្នកអាចពិនិត្យមើលចំណុចមួយចំនួនខាងក្រោមជាយោបល់ក្នុងការថត និងបង្កើតរូបភាពប្លែកពី Prism។ អ្វីដែលអ្នកគួរមាន កាមេរ៉ា ប្រភេទ DSLR, Prime lens និង Prism អាចរកបានលើទីផ្សារ ឬទិញពី eBay។
លោក Sam Hurd ជាអ្នកថតរូបអាពាហ៍ពិពាហ៍ បានណែនាំឲ្យប្រើប្រាស់ Prime lens ដូចជា 24mm ឬ 35mm ឬ 50mm ជាមួយនឹង DSLR។ ក្នុងការបង្កើតរូបភាព Prism ទាមទារការសាកល្បង និងធ្វើការជាមួយនឹងពន្លឺក្នុងការបង្កើតរូបភាពតាមចិត្តអ្នកចង់បាន។ អ្នកអាចកាន់ Prism ដាក់ពីមុខ Lens កាមេរ៉ា ហើយក្នុងការពិនិត្យមើលរូបភាពក្នុងការថតអ្នកគួរប្រើ Live View ជៀសជាង Viewfinder ដែលផ្ដល់ឲ្យអ្នកនូវទិដ្ឋភាពធំងាយស្រួលមើល។ ម្យ៉ាងវិញទៀត កាមេរ៉ាអ្នកគួរបើកនូវ Exposure ដំណាលគ្នា ពេលប្រើ Live View ដូច្នេះអ្នកអាចឃើញរូបភាពពិតៗក្នុងការចាប់យក។ អ្នកអាចប្រើ Aperture ធំ ដែលអាចមានពន្លឺច្រើនទៅកាន់ Lens ឬបន្ថយតាមត្រូវការអាស្រ័យលើស្ថានភាពពន្លឺទីតាំង។ អ្នកអាចផ្លាស់ប្ដូរមុំ ឬទីតាំងរបស់ Prism ដោយបង្វិល រុញឡើង ឬចុះ នៅពីមុខ Lens នោះអាស្រ័យលើទិដ្ឋភាពអ្នកចង់បាន។
- ទីតាំង
ពេលអ្នកចាប់ផ្ដើមប្រើ Prism ដំបូង អ្នកគួរថតនៅក្រៅ ឬទីតាំងមានពន្លឺច្រើន ដែលអ្នកអាចសាកល្បងបាននៅសួនច្បារ កណ្ដាលក្រុងជាមួយនឹងអាគារនានា ឬដាក់ Subject ប្រឈមនឹងស្ថាបត្យកម្មមានគំរូផ្សេងៗ។
ពេលអ្នកមានចំណេះដឹងពីរបៀបដែល Prism បង្កើតពន្លឺមក អ្នកអាចសាកល្បងថតនៅខាងក្នុង (ផ្ទះ ឬអាគារ) បាន ដែលអាចបង្កើតជា Effect ប្លែកលើរូបភាពបានល្អ។
អ្នកអាចសាកល្បងនូវប្រភេទ Prism មានទំហំផ្សេងគ្នា ព្រោះពេលខ្លះអ្នកប្រហែលជាមិនបានទទួលលទ្ធផលល្អនោះទេ សម្រាប់រូបភាពដំបូង។ ម្យ៉ាងទៀត Hurd ក៏បានណែនាំឲ្យមាន Prism តាមខ្លួន ដែលអាចប្រើប្រាស់ពេលស្ថានភាពល្អ។ យ៉ាងណាមិញ ក្រៅពី Prism អ្នកក៏អាចប្រើនូវ Object ផ្សេងទៀត ដើម្បីទទួលបានរូបភាពឆ្លុះមាន Effect ប្លែកៗ ដូចជា កែវស្រា ឬថង់ប្លាស្ទិកថ្លា ជាដើម៕
No comments:
Post a Comment