loading...

Monday, December 18, 2017

តើត្រូវធ្វើដូចម្តេច​ដើម្បីលើកទឹកចិត្តខ្លូនឯង

មនុស្ស​ដែល​​តែងតែ​​​ជួប​រឿង​​​ខូច​ចិត្ត ត្រូវ​បាន​​គេ​ក្បត់ កុហក​បោក​ប្រាស់ មើល​ងាយ ឬ​រិះគន់​ចំពោះ​ក្ដី​ស្រឡាញ់​​ច្រើន​ដង​​ ​អាច​នឹង​​​​ក្លាយ​ជា​មនុស្ស​​ទន់​ខ្សោយ ​បាក់​ស្បាត​​ ​និង​ចាប់​ផ្តើម​​កើត​អារម្មណ៍​ខ្លាច​រអា ឬ​រាងចាល​​។ ប្រសិន​បើ​អ្នក​ក៏​ជា​មនុស្ស​​ម្នាក់​ក្នុង​ចំណោម​នោះ ហើយ​នឹង​ចង់​ផ្លាស់ប្ដូរ​​ផ្លូវ​ជីវិត​​ ដោយ​ការ​សាង​​ជំនឿ​ចិត្ត​​ និង​តម្លៃ​ឲ្យ​ខ្លួន​ឯង​ជា​ថ្មី ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ទាំង​៣​ដែល​អ្នក​គួរ​ចាប់​​ផ្ដើម​អនុវត្ត​៖​
រូបតំណាង
១. ទទួល​ស្គាល់​​ការ​ពិត​
អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ មូលហេតុ​​ដែល​អ្នក​ដទៃ​ហ៊ាន​រិះគន់​អ្នក ក៏​ព្រោះ​តែ​អ្នក​ខ្លួន​ឯង​​​បណ្តោយ​ខ្លួន​ឲ្យ​គេ​មើល​ស្រាល​ គ្មាន​​ភាព​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​​ខ្លួន​ឯង​​ប្រឆាំង​តប​វិញ​។ បើ​អ្នក​ខ្លួន​ឯង មិន​ផ្ដល់​តម្លៃ ការ​គោរព​ចំពោះ​ខ្លួន​ឯង​ផង ធ្វើ​ម្ដេច​ទៅ​ទាមទារ​ពី​អ្នក​ដទៃ​កើត​?
២. ស្រឡាញ់​ខ្លួន​ឯង​
កុំ​ព្យាយាម​ស្រឡាញ់​អ្នក​ដទៃ​ច្រើន​ជាង ខ្លួន​ឯង​ ទោះ​ពួកគេ​សំខាន់​ចំពោះ​ជីវិត​​​អ្នក​ប៉ុណ្ណា​ក៏​ដោយ។ ការ​លះបង់​ ឬ​ងប់ងុល​ស្រឡាញ់​គេ​​ជ្រុល គឺ​ជា​​ទង្វើ​ឆោត​ល្ងង់​ដែល​អាច​បំផ្លាញ​ខ្លួន​ឯង​នៅ​​ពេល​ក្រោយ​ ដូច្នេះ​រៀន​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជាង​អ្នកណាៗ​ទាំង​អស់​។​
៣. កុំ​យក​អារម្មណ៍​ជា​ធំ​
កើត​ជា​មនុស្ស​ ជឿ​ថា​អ្នក​ប្រាកដ​ជា​មាន​មនោសញ្ចេតនា​ច្រើន​ ប៉ុន្តែ​កុំ​​​ទោរទន់​ខ្លាំង រហូត​​ឲ្យ​វា​មក​បាំង​មុខ​ជិត​​។ ពេល​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​ ត្រូវ​រៀន​​ផ្អែក​លើ​ហេតុផល ប្រើ​ខួ​ក្បាល​ឲ្យ​ច្រើន ជាង​បេះដូង និង​អារម្មណ៍ ៕​

No comments:

Post a Comment