Manchester United បានខ្ទាតចេញពីកម្មវិធី League Cup ហើយក្រោយចាញ់ Bristol City មកពីក្របខ័ណ្ឌ Championship ក្នុងលទ្ធផល ២ទល់នឹង១។
ការប្រកួតនៅទឹកដី Ashton Gate យប់មិញ United មានឱកាសច្បាស់ៗជាច្រើនតែមិនអាចទម្លាយសំណាញ់ទីម្ចាស់ផ្ទះ រហូតដល់នាទី៥១ Joe Bryan បានស៊ុតមួយជើងចូលមុំយ៉ាងល្អ ធ្វើឲ្យ Sergio Romero មិនអាចសង្គ្រោះបាន។
យ៉ាងណារំលងបាន៧នាទីខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានទាត់ Free Kick បញ្ចូលទីសងបានវិញក្ដៅៗនៅនាទី ៥៨។ លុះជិតចប់វគ្គទីពីរទៅហើយខ្សែបម្រើ Korey Smith បានទាត់ឲ្យ Bristol បានមួយគ្រាប់ទៀតដើម្បីទម្លាក់ជើងឯកចាស់ Man Utd ត្រឹមវគ្គនេះ។
មួយគូទៀត Chelsea បានយកឈ្នះ AFC Bournemouth ក្នុងលទ្ធផល២-១ មានន័យថាវគ្គ៤ក្រុមចុងក្រោយមាន Chelsea, Manchester City, Arsenal និង Bristol៕
No comments:
Post a Comment