loading...

Friday, January 26, 2018

ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ​អាចធ្វើអោយអ្នកស្តាយក្រោយ

មនុស្សស្រីគ្រប់រូប​ត្រូវការសម្រស់​មុខ​ជាចំបង ដូចនេះហើយ​ទើប​ស្ត្រីៗគ្រប់រូវ​ត្រូវ​ការពា​រ​ស្បែក​មុខ​អោ​យ​បាន​ជាប្រចាំ។  បើ​មិន​ទាន់​ដឹង​ច្បាស់​កុំ​ចេះ​តែ​ប្រើ​របស់​ផ្ដេសផ្ដាស​ ព្រោះបើ​អ្នក​ប្រើផលិតផល​ខុស​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ខូចខាត​បាន ។ ទាំង​នេះ​ជា​របស់​ដែល​អ្នក​មិន​គួរ​យក​មក​ប្រើ​ប្រាស់​លើ​ស្បែក​មុខ​នោះ​ឡើយ ៖
1. អាល់កុល
ជាតិ​អាល់កុល​គឺ​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី​ ហើយ​វា​សារជាតិ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ដូច្នេះ​បើ​អ្នក​យក​វា​មក​ដាក់​ ឬ ត្រដុស​លើ​មុខ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ស្ងួត​ គ្មាន​សំណើម​ និង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ងាប់។




2. ក្រូច​ឆ្មា
វា​មាន​ pH រហូត​ទៅដល់​ ២ ដែល​មាន​ន័យ​ថា​វា​ជា​អាស៊ីត​ខ្ពស់ ដូច្នេះ​បើ​អ្នក​យក​វា​មក​ត្រដុស​ ឬ​ ជូត​ មុខ​ គឺ​អាច​ឲ្យ​មុខ​អ្នក​រលាក​ ស្ងួត ធ្វើ​ឲ្យ​មុខ​អ្នក​ខូច​ខាត​ដោយសារ​តែវា​ទៅ​បំផ្លាញ​កោសិកា​ដែល​ការ​ពារ​ស្បែក។
 3. ទឹក​ក្ដៅ​ឧណ្ហៗ
ការ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗទៅ​លើ​ស្បែក​មុខ​គឺ​ធ្វើ​ឲ្យ​បំផ្លាញ​សំណើម​ធម្មជាតិ​ដែល​មាន​ក្នុង​ស្បែក​មុខ​អ្នក។​ ម្យ៉ាង​ទៀត​​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង ប្រេះ បែប​នេះ​ហើយ​ទើប​អ្នក​គួរ​តែ​ចៀស​វាង​ប្រើ​ទឹក​ក្ដៅ​ឧណ្ហាលុបលាង​មុខ​ ឬ​ ត្រដុស​នឹង​មុខ។




4. ស្ករស
ការ​ប្រើ​ស្ករស​ត្រដុស​នឹង​មុខ​គឺ​មិន​ល្អ​នោះ​ឡើយ​ ព្រោះ​ស្បែក​មុខ​គឺ​ស្ដើង​ជាង​ស្បែក​ដង​ខ្លួន​ដែល​អាច​ឲ្យ​ស្បែក​មុខ​ខូច​ ហើយ​កាន់​តែ​ចាស់ ដូច្នេះ​បើ​អ្នក​ចង់​ខាត់​មុខ​នោះ​អ្នក​គួរ​តែ​ប្រើ​អំបិល​ជំនួស​វិញ​ទើប​ជា​ការ​ប្រសើរ។



អ្នក​មិន​គួរ​ធ្វេស​ប្រហែស​ចំពោះ​ស្បែក​មុខ​នោះ​ទេ​ មុនន្រើ​អ្វី​មួ​យ​ត្រូវ​ប្រាកដ​ថា​គ្មាន​ផល​ប៉ះពាល់​អី​សិន ព្រោះ​បើ​មិន​អីចឹង​ទេ​នឹង​អាច​ស្ដាយ​ក្រោយ​បាន៕

No comments:

Post a Comment