loading...

Thursday, January 4, 2018

សញ្ញាទាំង ៦ ញ្ជាក់​បាន​ថា​អ្នក​កំពុង​ស្រ្តេស​ដល់​កម្រិតកំពូល

បញ្ហា​ស្រ្តេស គឺជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​មនុស្ស​ដែល​ខិតខំ​ធ្វើការ រកស៊ី។ ពេល​ខ្លះ​វា​ធ្វើឲ្យ​អ្នក​មាន​សភាព​យ៉ាប់យ៉ឺន​ផ្លូវ​ចិត្ត​ខ្លាំង​មែនទែន។ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​មាន​សញ្ញា ៦ យ៉ាង​នេះ គួរតែ​រក​ពេល​សម្រាក​លំហែ​ខ្លះ​ទៅ ព្រោះ​អ្នក​ស្រ្តេស​ដល់​កម្រិត​កំពូល​ហើយ៖
១.អស់កម្លាំង
បើ​សង្កេត​ឃើញ​ថា​ខ្លួន​អ្នក​តែង​មាន​អារម្មណ៍​ដូច​អស់​កម្លាំង ឬ​តប់ប្រមល់ នោះ​ជា​សញ្ញា​មួយ​ក្នុង​ចំណោម​ជាច្រើន។
រូបតំណាង
២.អ្នក​តែងតែ​ឈឺក្បាល
តើ​អ្នក​តែងតែ​លាបថ្នាំ​បំបាត់​ការ​ឈឺ​ក្បាល នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ការិយាល័យ​ឬ? មិន​ត្រឹមតែ​ក្បាល​ប៉ុណ្ណោះ​ទេ ពេលខ្លះ​ពេញ​រាងកាយ​គឺ​មាន​សភាព​ទ្រុឌទ្រោម​ទៀត​ផង សញ្ញា​បែប​នេះ​ថ្នាំ​អ្វី​ក៏​មិន​អាច​ជួយ​បាន​ដែរ មានតែ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ។
៣.មិន​អាច​គេង​លក់
ភាព​តានតឹង​អារម្មណ៍ ថប់បារម្ភ និង​ធ្លាក់​ទឹកចិត្ត គឺជា​មូលហេតុ​ធ្វើឲ្យ​អ្នក​គេង​មិន​លក់។ ប្រសិនបើ​គំនិត​របស់​អ្នក​ហាក់​ដូច​មិន​ស្ងប់ ទោះបី​ជា​ធ្វើ​យ៉ាង​ណា​ក៏​គេង​មិន​លក់​ដែរ។ កង្វះ​ការ​គេង​គ្រប់គ្រាន់​ធ្វើឲ្យ​អ្នក​កាន់តែ​ឆាប់​ខឹង និង​មាន​អារម្មណ៍​ស្រងូតស្រងាត់​ពេញ​មួយ​ថ្ងៃ។
៤.យំ
ជា​ថ្ងៃ​ដ៏​ល្អ ប៉ុន្តែ​អ្នក​បែរជា​សោកសៅ​បណ្ដាល​មកពី​ការ​មិន​សប្បាយចិត្ត រហូត​ធ្វើឲ្យ​អ្នក​យំ​ទៅ​វិញ។ កំហឹង ឬ​ភាព​អវិជ្ជមាន​ដោយសារ​តែ​ការ​បរាជ័យ​ថ្មីៗ​ អាច​បង្ក​ជា​វិបត្តិ​ផ្លូវ​ចិត្ត។
៥.អ្នក​តែងតែ​នឿយហត់
មិន​ថា​ពេលយប់​អ្នក​គេង​លក់​បាន​ប៉ុន្មាន​ម៉ោង​ទេ តែ​បែរជា​មាន​អារម្មណ៍​ថា​អ្នក​ធេងធោង​ទៅ​វិញ។
រូបតំណាង
៦.ធ្លាក់​ខ្លួន​ឈឺ​ញឹកញាប់
ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ភាព​តានតឹង​នឹង​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ល្ហិតល្ហៃ ហើយ​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​រហូត​កើត​ជំងឺ​ផ្ដាសាយ​ជា​ញឹកញាប់៕

No comments:

Post a Comment