ភាគច្រើនអ្នកទៅហាត់ប្រាណ គឺចង់ឲ្យស្រកទម្ងន់។ តែអ្នកខ្លះមិនដឹងថាហាត់ឧបករណ៍មួយណាដែលអាចជួយបានឡើយ ពោលគឺទៅហាត់គ្មានគ្រូ ហើយពេលឃើញឧបករណ៍ណាទំនេរ ក៏ទៅហាត់លើឧបករណ៍មួយនោះទៅ។ ដូចនេះហើយទើបចេះតែមិនឃើញលទ្ធផល ហើយរអ៊ូថាហាត់យ៉ាងណាក៏មិនស្រក។ បើចង់ស្រកគីឡូពិតៗ ពេលទៅហាត់ប្រាណគួរជ្រើសឧបករណ៍ទាំងនេះ៖
១.Rowing machine៖ ប្រើម៉ាស៊ីននេះ គឺអាចដុតកម្ទេចកាឡូរី ៥០០ ទៅ ៧០០ ក្នុងមួយម៉ោង។
២.Stair Climber៖ បើទៅហាត់ប្រាណសម្រកទម្ងន់ក៏គួរជ្រើសរើសឧបករណ៍មួយនេះដែរ ព្រោះវាអាចដុតបំផ្លាញកាឡូរី ៥០០ ទៅ ៧០០ ក្នុងមួយម៉ោង។
៣.Elliptical Machine៖ ចំណែកឯឧបករណ៍ប្រភេទនេះវិញមានសមត្ថភាពខ្លាំងជាង Rowing machine និង Stair Climber ព្រោះក្នុងមួយម៉ោងអាចដុតកាឡូរីពី ៦០០ ទៅ ៨០០។
៤.Upright Bike៖ ឧបករណ៍ប្រភេទនេះប្រៀបដូចជាការជិះកង់ ដែលអាចឲ្យកាឡូរីរលាយពី ៥០០ ទៅ ១០០០ ក្នុងមួយម៉ោង។
៥.Treadmill៖ ពិតជាមានសមត្ថភាពខ្លាំងជាងគេ ព្រោះអាចបំផ្លាញកាឡូរីពី ៦០០ ទៅ ១២០០ ក្នុងមួយម៉ោង៕
No comments:
Post a Comment