ការថតរូបជាចំណូលចិត្តមួយ ដូច្នេះទើបមានអ្នកហ៊ានវិនិយោគលើកាមេរ៉ា និងឧបករណ៍ពាក់ព័ន្ធ ទាំងថវិកា និងពេលវេលា ក្នុងការរៀនប្រើប្រាស់ ព្រោះមិនមានន័យថា ទិញមកភ្លាមចេះប្រើនោះទេ។
ពេលទិញក៏មិនចង់ឲ្យកាមេរ៉ាអ្នកឆាប់ផ្លាស់ប្ដូរថ្មីដែរ ព្រោះជាឧបករណ៍សំណប់ចិត្ត។ អនុវត្តតាមចំនុចខាងក្រោម ដើម្បីជួយថែរក្សាកាមេរ៉ាអ្នកប្រើបានយូរអង្វែង។
អ្នកមិនគួរប្រើអាវជូតសំអាតនោះទេ
សំលៀកបំពាក់អ្នកពាក់មានធូលីដី ញើសជាច្រើន មិនគួរប្រើជូតសម្អាតលើ Lens នោះទេ ព្រោះអាចប៉ះពាល់ដល់កញ្ចក់។អ្នកប្រហែលជាធ្លាប់លឺ ពេទ្យខាងភ្នែកបានណែនាំមិនឲ្យជូតកញ្ចក់ជាមួយអាវ ឬកន្សែងពោះគោ។ អ្នកគួរសម្អាតធូលីដោយប្រើក្រដាសជូត Lens, ក្រណាត់ទន់ស្តើង ឬច្រាសផលិតសម្រាប់សម្អាត Lens។
ប្រើខ្សែភ្ជាប់នឹងកាមេរ៉ា
អ្នកប្រហែលជាធ្លាប់ឃើញច្រើន ការជ្រុះកាមេរ៉ាពីដៃ ខណៈពេលតម្រង់ថតរូប។ អ្នកគួរប្រើខ្សែមានស្រាប់របស់កាមេរ៉ា DSLR ភ្ជាប់នឹងករ ពេលថតនៅខាងក្រៅ ដើម្បីការពារវត្ថុសំណប់ចិត្ត។
បិទគម្រប
Lens ជាទ្រព្យមានតម្លៃសម្រាប់ការថតរូប។ អ្នកគួរបិទគម្របទាំងខាងមុខ និងខាងក្រោយ Lens ដើម្បីការពារធូលីដី សំណើម ឬសារធាតុរាវ ប៉ះចូលខាងក្នុង ពេលអ្នកដោះ Lens ចេញមិនប្រើប្រាស់។
កុំប្រើ Sensor ខ្លាំងពេក
Sensor ជាបេះដូងកាមេរ៉ា ដែលត្រូវការថែទាំ និងប្រយ័ត្នប្រយែងពេលអ្នកសម្អាត។ ប្រសិនបើអ្នកប្រើកាមេរ៉ាអាចផ្លាស់ប្ដូរ Lens គួរប្រើដោយយកចិត្តទុកដាក់ ដោយសារ Sensor ដូចជាមេដែកមួយសម្រាប់ធូលីដី ដែលនឹងកាន់តែអាក្រក់ ពេលអ្នកប្រើនៅខាងក្រៅ។ អ្នកគួរផ្លាស់ប្ដូរ Lens ឲ្យបានរហ័ស ហើយតម្រង់កាមេរ៉ាចុះក្រោម ពេលដោះ ឬភ្ជាប់ Lens។
មេម៉ូរីមានតម្លៃណាស់
អ្នកមិនគួរដោះ មេម៉ូរីកាតចេញពីកាមេរ៉ា ពេលកាមេរ៉ានៅបើក ជាពិសេសពេលវាកំពុងបញ្ជូនទិន្នន័យទៅកាន់កាត ព្រោះអាចបណ្តាលឲ្យមេម៉ូរីខូច។ ប្រសិនបើអ្នកឃើញមានពន្លឺលោតជាបន្តៗ ក្រោយអ្នកថតរូបភាព មានន័យថាទិន្នន័យកំពុងបញ្ជូនទៅកាន់កាត។
ការប្រើប្រាស់ថ្ម
ប្រសិនបើអ្នកមិនប្រើកាមេរ៉ាជាយូរថ្ងៃ ថ្មក៏នៅតែបាត់បង់ដែរ តែការបាត់បង់ថាមពលថ្មពេលមិនប្រើ មិនប៉ះពាល់ដល់កាមេរ៉ាទេ តែអ្នកប្រហែលជាបាត់បង់ឧកាសថតរូបទិដ្ឋភាពណាមួយ។ អ្នកគួរដោះថ្មចេញ ពេលអ្នកមិនប្រើប្រាស់ ព្រោះការទុកថ្មក្នុងកាមេរ៉ាមិនប្រើរយៈពេលយូរអាចបណ្តាលឲ្យមានសំណឹកឬសំណើម។ យ៉ាងណាមិញ មុនពេលទាញកាមេរ៉ាមកថត គួរប្រាកដថាមានថ្មនៅខាងក្នុង និងមានថាមពលគ្រប់គ្រាន់។
ការកាន់ប្រើប្រាស់
អ្នកគួរផ្លាស់ប្ដូរទម្លាប់ដោយកាន់កាមេរ៉ាពេលថតរូបប្រើដៃទាំងពីរ មួយកាន់តួកាមេរ៉ា និងមួយទៀតកាន់ទ្រពីក្រោម Lens។ ការធ្វើបែបនេះ ជួយរក្សាលំនឹងកាមេរ៉ាពេលថតកុំឲ្យរូបភាពព្រាល និងជួយកាត់បន្ថយការរបូតដៃធ្លាក់។
កុំភ្លេចយកកាបូបតាម
អ្នកគួរដាក់កាមេរ៉ា និងឧបករណ៍ប្រើជាមួយកាមេរ៉ាក្នុងកាបូបដាក់សម្ភារៈ មិនមែនកាបូបធម្មតានោះទេ ព្រោះអាចជួយរក្សាកាមេរ៉ាអ្នកបានល្អ ពេលចេញក្រៅ៕
No comments:
Post a Comment