Random Access Memory(RAM) ជាផ្នែករឹងដ៏សំខាន់មួយក្នុងម៉ាស៊ីនកុំព្យូទ័រ។
តើទំហំ RAM ប៉ុណ្ណាដែលសាកសមនឹងអ្នកក្នុងការប្រើប្រាស់ ជាមធ្យម RAM ដែលគេប្រើគឹចាប់ពីចន្លោះ 4GB ទៅដល់ 16GB។
១. ដូចម្តេចហៅថា RAM:
មនុស្សជាច្រើនមានការភ័ន្តច្រឡំរវាង RAM ធៀបទៅនឹង SSD ឬ Hard Disk នោះជាកំហុសដ៏ធ្ងន់ធ្ងរ។ វាជាទីតាំងរក្សាទុកទិន្នន័យបណ្តោះអាសន្ន ក្នុងពេលកុំព្យូទ័រដំណើរការ ហើយនឹងបាត់ទៅវិញនៅពេលយើងបិទម៉ាស៊ីន។
មិនខុសពីតុមូលមួយ បើអ្នកទិញតុមកកាន់តែធំ អ្នកនឹងអាចរក្សាទុករបស់របរប្រើប្រាស់នៅលើនោះបានច្រើន ផ្ទុយទៅវិញបើវាមានទំហំតូចយើងអាចទុកដាក់បានមួយផ្នែកតូចប៉ុណ្ណោះ ម្ល៉ោះ RAM ក៏ដូចគ្នា បើទំហំ Gigabyte កាន់តែធំ វានឹងអាចដំណើរការកម្មវិធីបានច្រើននិងរលូនក្នុងពេលតែមួយ ប៉ុន្តែត្រូវសួរថាតើ RAM ប៉ុណ្ណា ល្មមនឹងការប្រើប្រាស់ ហើយទិញមកមិនខាតលុយ?
2GB: ជាទូទៅមានតែក្នុងថេបប្លែត ប៉ុន្តែបើមានលើកុំព្យូទ័រឬ Laptop បច្ចុប្បន្ននៅសល់តិចតួចបំផុត (មិនគួរទិញមកប្រើប្រាស់)
4GB: ជាកម្រិតមធ្យម ដែលមានល្បឿនដំណើរការសមស្របល្មមសម្រាប់អ្នកប្រើត្រឹម Microsoft Office ក្នុងការបំពេញការងារការិយាល័យ ឬកាត់តរូបភាពក្នុង Photoshop ធម្មតា
8GB: ល្អបំផុតសម្រាប់អ្នកប្រើ Windows និង MacOS ដែលនិយមចូលចិត្តលេងហ្គេម ហើយក៏អាចគាំទ្របានសឹងគ្រប់កម្មវិធីក្នុងពេលបច្ចុប្បន្ន
16GB: ប្រើសម្រាប់អ្នកធ្វើការងារអាជីពនៅផ្នែកបច្ចេកវិទ្យា និងអ្នកចូលចិត្តលេងហ្គេមធំៗ
32GB ឬខ្ពស់ជាងនេះ: សម្រាប់បំពាក់ក្នុងម៉ាស៊ីនធ្វើការនៅស្ថានីយធំៗ
បែបនេះហើយ Sabay ណែនាំឲ្យអ្នកមានបំណងទិញកុំព្យូទ័រគួរសម្រេចចិត្តតែរវាង RAM 4GB ឬ 8GB ទៅតាមគោលបំណងប្រើប្រាស់ បើអ្នកទិញយកមកធ្វើការងារការិយាល័យគួរយក 4GB ហើយបើចង់មានបំណងលេងហ្គេមនិងធ្វើការលើផ្នែករចនាឬកាត់តវីដេអូ ពិតណាស់ដែល 8GB សមល្មម ហើយគួរទុកថវិកាដែលនៅសល់ ទៅពង្រឹងលើល្បឿន CPU ឬប្រភេទកាតក្រាហ្វិកល្អជាជាង។
No comments:
Post a Comment