Ferrari និង Lamborghini នៅស្រុកយើងកម្រមានអ្នកជិះណាស់ ដោយសារតម្លៃថ្លៃនិងណាមួួយវាត្រូវការផ្លូវបើកបររលូនស្មើល្អ។
យ៉ាងណាមួយរយៈចុងក្រោយ ប្រភេទឡានមានប្រភពមកពីប្រទេសអ៊ីតាលីនេះ ឃើញមានអ្នកជិះមួួយៗដែរ។
បុគ្គលិកលក់នៅហាងលក់រថយន្តមួួយកន្លែង ដែលតែងតែនាំចូលរថយន្តស៊េរីកប់ៗមកលក់ប្រាប់ថា ភ្ញៀវចិនចូលចិត្តប្រើប្រាស់រថយន្តម៉ូដែលទំនើបៗដូចជា Ferrari, Lamborghini និងប្រភេទឡានកប់ៗស៊េរីមួួយចំនួនទៀត។ ប៉ុន្តែពួកគេភាគច្រើនមិនទិញទេ គឺជួលជិះមួយថ្ងៃឬពីរថ្ងៃ។
បុគ្គលិករូបនេះលួចបង្ហើបថា តម្លៃជួល Ferrari, Lamborghini ចន្លោះពី ៥០០ ដល់ ១ ០០០ ដុល្លារ ក្នុងមួយថ្ងៃ។ តម្លៃអាចប្រែប្រួលលើការចរចារគ្នា៕
No comments:
Post a Comment