T-Mobile ដែលជាក្រុមហ៊ុនគមនាគមន៍ដ៏ធំមួយនៅសហរដ្ឋអាមេរិកត្រូវរងពិន័យជាប្រាក់រាប់លានដុល្លារ
ក្រោយនិយ័តករសហព័ន្ធអាមេរិករកឃើញបានកាត់លុយពីគណនីអតិថិជនដែលប្រើគម្រោងអ៊ីនធឺណិតឥតកំណត់។
និយ័តករសហព័ន្ធអាមេរិកបង្ហាញថា
ក្រុមហ៊ុននេះបានលក់សេវាកម្មអ៊ីនធឺណិតឥតកំណត់ទៅអតិថិជនក្នុងតម្លៃសមរម្យ។
តែអ្វីដែលអតិថិជនទទួលបានគឺការប្រើអ៊ីនធឺណិតក្នុងដែនកំណត់
ហើយក៏ឆាប់អស់កម្រិតកំណត់
និងកាត់លុយយ៉ាងរហ័សជាមួយផ្ទាំងពាណិជ្ជកម្មនានា។
ទាក់ទងនឹងការចោទប្រកាន់នេះ T-Mobile ក៏ព្រមបង់ថ្លៃពិន័យទៅរដ្ឋាភិបាលប្រមាណ
៧,៥ លានដុល្លារ និង ៣៥,៥ លានដុល្លារ
ទៅលើការបញ្ចុះតម្លៃថ្លៃសេវាទូរសព្ទដល់អតិថិជន៕
ប្រភពពីៈ Sabay

No comments:
Post a Comment