loading...

Friday, October 21, 2016

Evra សរសើរ Suarez ដែលបានឈ្នះស្បែកជើងមាសយប់មិញ

Patrice Evra ​អតីត​ខ្សែ​ការពារ​ក្រុម​ Manchester United ​បាន​បង្ហោះ​រូប​ភាព​ និង​សរសេរ​សារ​សរសើរ​ Luis Suarez បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Barcelona ​រូប​នេះ​ បាន​ឈ្នះ​រង្វាន់​ស្បែក​ជើង​មាស​ ​ប្រចាំ​រដូវ​កាល​​២០១៥-២០១៦ ​យប់​មិញ។
Suarez ទទួល​ស្បែក​ជើង​មាស​យប់មិញ ជាមួយ​កូន​ស្រី Delfina និង​កូន​ប្រុស Benjamin

Suarez ​ស៊ុត​បាន​៤០​គ្រាប់​នៅ​ La Liga ​រដូវ​កាល​មុន​ និង​ជា​ Top Scorer ​ហើយ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool រូប​នេះ​ បាន​ក្លាយ​ជា​កីឡាករ​ដំបូង​​គេ​ ដែល​​​ឈ្នះ​រង្វាន់​ស្បែក​ជើង​មាស​នេះ​ ដោយ​ប្រជែង​ឈ្នះ​​ Cristiano Ronaldo Lionel Messi បើ​គិត​​តាំង​ពី​ឆ្នាំ​២០០៩។
ក្រោយ​ឃើញ​ Suarez ​ទទួល​បាន​ស្បែក​ជើង​មាស​ Evra ​បាន​បង្ហោះ​រូប​ភាព​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​លើ​ Instagram ​និង​សរសេរ​ថា៖ ក្នុង​ Instagram របស់​ខ្ញុំ ​មាន​តែ​ការ​ស្រលាញ់ គ្មាន​ការ​ស្អប់​ទេ!!! Luis, អ្នក​គឺជា​កីឡាករ​ដ៏​អស្ចារ្យ និង​កីឡាករ​​លេខ​៩​ល្អ​បំផុត។ សូម​អបអរ​ Luis @luissuarez9។ ខ្ញុំ​ពេញ​ចិត្ត​​ល្បែង​មួយ​នេះ!!! hahahaah”


Evra និង​ Suarez ​​ធ្លាប់​មាន​រឿង​ប៉ះ​ទង្គិច​គ្នា​​ជា​ច្រើន​លើក​ច្រើន​សារ ​កាល​អ្នក​ទាំង​ពីរ​​លេង​ឲ្យ​ក្រុម​គូ​ប្រជែង​ Manchester United និង​ Liverpool។ ​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​ បាន​ចោទ​ Suarez ថា​ បាន​ប្រើ​ប្រាស់​ភាសា​ប្រកាន់​ពូជសាសន៍​ទៅ​លើ​ខ្លួន​ ក្នុង​ប្រកួត​​បិសាច​ក្រហម​ប៉ះ​ហង្ស​ក្រហម កាល​ឆ្នាំ​២០១១ ដែល​ធ្វើ​​​ឲ្យ​ Suarez ​ត្រូវ​ FA ពិន័យ​៨​ប្រកួត និង​ពិន័យ​ជា​ប្រាក់​ច្រើន​ទៀត។ ក្រោយ​មក​​ Suarez ក៏​ត្រូវ​រង​ការ​ចោទ​ប្រកាន់​១​លើក​ទៀត​ ថា​​​បដិសេធ​មិន​ព្រម​ចាប់​ដៃ​ជាមួយ​ Evra ​កាល​​ពួកគេ​ប៉ះ​គ្នា​ឆ្នាំ​២០១២៕



ប្រភព៖ Sabay

No comments:

Post a Comment