ក្មេងជំទង់ វ័យ១៦ឆ្នាំម្នាក់ មានឈ្មោះថា Nsemoh បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេក្រោកពីសន្លប់ ចេះនិយាយភាសាអេស្ប៉ាញ យ៉ាងស្ទាត់ជំនាញ ដូចជនជាតិដើមអីចឹង។
Nsemoh
Nsemoh ដែលជាសិស្សវិទ្យាល័យ បានសន្លប់បាត់ស្មារតី កាលពីខែមុន បន្ទាប់ពីមានកីឡាករម្នាក់ ទាត់ត្រូវក្បាលរបស់គេ ក្នុងអំឡុងពេលប្រកួតបាល់ទាត់មួយ។ នៅពេលដែល Nsemoh ភ្ញាក់ឡើង រូបគេក៏ចេះនិយាយភាសាអេស្ប៉ាញឡើងរិលតែម្តង។
ក្រុមគ្រួសាររបស់ Nsemoh បាននិយាយថា មុនពេលមានរឿងហេតុនោះ រូបគេអាចនិយាយភាសាអេស្ប៉ាញបានតិចៗប៉ុណ្ណោះ ហើយមិនដែលនិយាយយ៉ាងស្ទាត់ជំនាញបែបនេះឡើយ រហូតដល់ភ្ញាក់ពីសន្លប់វិញ ស្រាប់តែបែបនេះតែម្តង។
យ៉ាងណាមិញ ភាពស្ទាត់ជំនាញ ក្នុងការនិយាយភាសាអេស្ប៉ាញ របស់ Nsemoh បានចាប់ផ្ដើមបាត់ទៅវិញបន្តិចម្ដងៗ ខណៈភាសាអង់គ្លេស ដែលជាភាសាដើមរបស់គេ បានត្រលប់មកវិញ។
គួរបញ្ជាក់ផងដែរថា អាការបែបនេះ ត្រូវបានគេហៅថា «អាការបញ្ចេញសម្លេងបរទេស» (Foreign Accent Syndrome) ដោយវាគឺជាអាការដ៏កម្របំផុតមួយ ធ្វើឲ្យខួរក្បាលដែលរងរបួស ផ្លាស់ប្ដូរបែបបទនៃការនិយាយរបស់មនុស្ស ទៅជាភាសាផ្សេងមួយ។ ករណីដំបូងគេបង្អស់ ត្រូវបានគេរាយការណ៍ នៅក្នុងឆ្នាំ១៩៤១៕
ប្រភព៖ Sabay
No comments:
Post a Comment