បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើ​តេស្ត​ និង សិក្សា​អស់​ជា​ច្រើន​សប្ដាហ៍​រួច​មក​ ទី​បំផុត​ Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 10.1 ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​។

back1-2

កំណែ​ទម្រង់​ថ្មី​នេះ​​ ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ និង កែ​សម្រួល​ដំណើរ​ការ​ OS ឲ្យ​កាន់​តែ​រលូន​ជាង​មុន។ ជា​ពិសេស​សម្រាប់​អ្នក​ប្រើ​ iPhone 7 Plus នឹង​ទទួល​បាន​មុខងារ​ថ្មី​​ Portrait Mode ដែល​ជា​មុខងារ​ថត​រូប​​ច្បាស់​ខាង​មុខ ព្រាល​ខាង​ក្រោយ។ ជា​មួយ​មុខងារ​នេះ​ Software នឹង​ធ្វើ​ឲ្យ​ Background (ផ្ទៃ​ខាង​ក្រោយ) នៃ​រូបភាព​ ព្រាល​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ទុក​ឲ្យ​តែ​មនុស្ស​, សត្វ​ ឬ Subject ដទៃ​ទៀត​ លេច​ចេញ​ឡើង​ច្បាស់។

gsmarena_002

បញ្ជាក់​ថា​ Portrait Mode ​នេះ​​​នៅ​ស្ថិត​ក្នុង​ដំណាក់​កាល​ Beta (សាក​ល្បង) នៅ​ឡើយ​ ហេតុ​នេះ​​ការ​ប្រើ​ប្រាស់​មុខងារ​អាច​មាន​បញ្ហា​រអាក់រអួល​បន្តិច​បន្តួច៕​​​​
ប្រភព៖ Sabay