មនុស្សជាច្រើនប្រហែលជាមិនបានដឹងទេថា ថ្ងៃកំណើតរបស់ពួកគេ
អាចបង្ហាញឲ្យឃើញពី បុគ្គលិកលក្ខណៈរបស់ពួកគេបាន។
ខាងក្រោមនេះ គឺជាការបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នក
ដោយផ្អែកលើថ្ងៃដែលអ្នកបានកើត តែមិនគិតពីខែ
ឬឆ្នាំកំណើតរបស់អ្នកឡើយ។
មនុស្សដែលកើតនៅថ្ងៃទី ០១, ១១, ២១ និង ៣១
– អ្នកមានទេពកោសល្យខ្លាំង ចំពោះការដឹកនាំ តាំងពីកំណើត
– អ្នកបង្កើតមិត្តភាព យ៉ាងងាយស្រួល និងឆាប់រហ័ស
– អ្នកតែងតែជួយនរណាម្នាក់ ដោយគ្មានគិតម្ដងណាឡើយ
មនុស្សដែលកើតនៅថ្ងៃទី ០២, ០៦, ១៥ និង ៣០
– អ្នកមានគំនិតច្នៃប្រឌិតខ្ពស់បំផុត នៅក្នុងក្រុមរបស់អ្នក
– អ្នកចូលចិត្តពិភពសិល្បៈ និងវប្បធម៌
– អ្នកសម្លឹងមើលគ្រប់ជ្រុងជ្រោយ
ដើម្បីទទួលបាននូវអ្វីមួយដែលល្អ
មនុស្សដែលកើតនៅថ្ងៃទី ០៣, ០៨, ១៧, ២៣ និង ២៧
– អ្នកជាមនុស្សដែលមានហេតុផល និងពូកែដោះស្រាយបញ្ហា
– អ្នកដឹងខុស ដឹងត្រូវ យ៉ាងច្បាស់លាស់
– អ្នកតែងតែដោះស្រាយបញ្ហា ដោយប្រើហេតុផលសមរម្យ
មនុស្សដែលកើតនៅថ្ងៃទី ០៤, ០៧, ១៦, និង ២៩
– អ្នកប្រហែលជាមនុស្សដែលចូលចិត្តផ្សងព្រេងបំផុត
នៅក្នុងចំណោមមិត្តភ័ក្ដិរបស់អ្នក
– អ្នកចាប់យកឱកាសដើម្បីស្វែងរកអ្វីដែលថ្មី (មនុស្ស
ឬទីកន្លែង)
– អ្នកគិតថា អ្នកមានសិទ្ធិធ្វើអ្វីមួយ
ដោយមិនចាំបាច់ស្ដាប់អ្នកដទៃ
មនុស្សដែលកើតនៅថ្ងៃទី ០៥, ១២, ១៨ និង ២៥
– អ្នកជាមនុស្សដែលស្ដាប់តាមគ្រួសារ
– អ្នកយកចិត្តទុកដាក់ ចំពោះមនុស្សជាទីស្រលាញ់
ទោះបីជាមានរឿងអ្វីកើតឡើងចំពោះពួកគេក៏ដោយ
– អ្នកស្រលាញ់មិត្តភ័ក្ដិ ដូចជាសមាជិកក្រុមគ្រួសារ
មនុស្សដែលកើតនៅថ្ងៃទី ១០, ១៣, ១៩, ២២ និង ២៦
– អ្នកជាមនុស្សដែលទាក់ទាញ
ហើយតែងទទួលបានការកោតសរសើរគ្រប់ពេល
– អ្នកដឹងពីរបៀបតុបតែងខ្លួន ដើម្បីឲ្យទាក់ទាញ
– អ្នកមិនមែនជាមនុស្សឥតរបៀប កង្វក់
និងមានឥរិយាបថឆ្មើងឆ្មៃឡើយ
មនុស្សដែលកើតនៅថ្ងៃទី ៩, ១៤, ២០, ២៤ និង ២៨
– អ្នកជាមនុស្សដែលមានឧត្ដមគតិខ្ពង់ខ្ពស់ មានគំនិតច្នៃប្រឌិត
មានការប្រាស្រ័យទាក់ទងល្អ ឆ្លាត និងចេះបារម្ភពីអ្នកដទៃ
– អ្នកជាមនុស្សដែលស្មោះត្រង់ ហើយចាត់ទុកមិត្តភាពសំខាន់បំផុត
– អ្នកចង់ឃើញនរណាម្នាក់សប្បាយចិត្ត
និងអាចសម្រេចបាននូវអ្វីមួយ

No comments:
Post a Comment