ស្ត្រីដំបូងគេបង្អស់
ដែលបានឡើងលើភ្នំ Everest អ្នកស្រី Junko Tabei បានស្លាប់ហើយ នៅអាយុ៧៧ឆ្នាំ។
អ្នកស្រី
Tabei ដែលមានដើមកំណើតនៅខេត្ត
Fukushima បានកើតមានជំងឺមហារីកពោះវៀន កាលពី ៤ឆ្នាំមុន ហើយបានស្លាប់
នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Saitama ប្រទេសជប៉ុន។
គួរបញ្ជាក់ផងដែរថា
ការឡើងទៅលើភ្នំ Everest ដោយជោគជ័យរបស់អ្នកស្រី Tabei គឺបានកើតឡើង រយៈពេល១២ថ្ងៃ
ក្រោយពេលដែលអ្នកស្រី ត្រូវកម្ទេចព្រិលនៅលើភ្នំ បោកបក់ចេញឆ្ងាយ
តែត្រូវបានមគ្គុទ្ទេសក៍ ជួយជីកចេញពីកម្ទេចព្រិល ហើយក៏បន្តបេសកកម្ម
រហូតបានសម្រេចតែម្តង៕


No comments:
Post a Comment