ការលើកឡើងបែបនេះ ដោយសារគេមើលឃើញថាសិស្សភាគច្រើនមកពីបណ្ដាខេត្ត ពេលពួកគេបញ្ចប់ការសិក្សា គឺពួកគេបន្តរស់នៅនិងធ្វើការក្នុងទីក្រុងតែម្ដង ដោយមិនវិលត្រលប់ទៅស្រុកភូមិកំណើតឡើយ។ ដូច្នេះគឺពួកគេមិនបានយកចំណេះទៅអភិវឌ្ឍន៍ភូមិកំណើតរបស់គេវិញទេ។
ទាក់ទិននឹងរឿងនេះ ក្នុងឱកាសវេទិកាអប់រំសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា រដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡា និយាយថា បញ្ហាបែបនេះវាមិនមែនកើតឡើងតែនៅកម្ពុជាទេ ដោយសារមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងមួយចង់ធ្វើការក្នុងទីក្រុងឬប្រជុំជន។ តែដើម្បីដោះស្រាយបញ្ហានេះ លោកចង់លើកទឹកចិត្តដោយផ្ដល់ប្រាក់ខែច្រើនជាងនៅទីក្រុង។ ប៉ុន្តែចំពោះការផ្ដល់ប្រាក់ចំនួនប៉ុន្មាន រដ្ឋមន្ត្រីធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបរូបនេះមិនបានបញ្ជាក់ឡើយ។
រូបតំណាង
លោកបន្តថានៅតាមតំបន់ឆ្ងាយៗ គឺមិនសូវមានគ្រូល្អៗនោះទេ។ ដូច្នេះជាការលើកទឹកចិត្តគឺត្រូវផ្ដល់ជាប្រាក់បៀវត្សនិងទីស្នាក់នៅសមរម្យ។ តែក៏មិនអាចត្រូវតែបង្ខំថា អ្នកដែលរៀនចប់ត្រូវតែវិលត្រលប់ទៅធ្វើការនៅស្រុកភូមិកំណើតខ្លួនដាច់ខាតនោះដែរ ព្រោះខាងក្រសួងគ្មានយុទ្ធសាស្ត្របែបនេះឡើយ។
ទន្ទឹមគ្នានេះដែរយុវជនខឹម សុភាមុនី មានស្រុកកំណើតនៅបាត់ដំបង មករៀននិងបន្តធ្វើការនៅភ្នំពេញតាំងពីឆ្នាំ២០០៧ ប្រាប់ថា លោកក៏ធ្លាប់វិលទៅស្រុកកំណើតវិញដែរពេលរៀនចប់ តែទីផ្សារការងារនៅទីនោះហាក់មិនត្រូវនឹងលោក ដូច្នេះទើបសម្រេចមកធ្វើការនៅភ្នំពេញបន្តទៀត។
ប្រធានផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន isuzu យល់ឃើញថា វាអាចមានផលលំបាកសម្រាប់កង្វះធនធានមនុស្សនៅតាមខេត្ត តែបើចង់បំពេញតម្រូវការនេះក៏ទំនងជាជួបការលំបាកដូចគ្នាផងដែរ៕
ប្រភព៖ Sabay
No comments:
Post a Comment