ក្រោយពីបង្ហាញវត្តមាន iPhone ជំនាន់ថ្មីបានរយៈពេលជិត ២ ខែរួចមក ក្រុមហ៊ុន Apple នឹងបង្ហាញផលិតផលថ្មីៗជាច្រើនក្នុងព្រឹត្តិការណ៍នាយប់ថ្ងៃទី ២៧ ឆ្លងចូលថ្ងៃទី ២៨ ខែតុលានេះ។ មានមហាជនមួយចំនួនតូចប្រហែលជាមិនទាន់បានដឹងពីវិធីចូលទស្សនាព្រឹត្តិការណ៍នេះនៅឡើយ។
ដើម្បីអាចទស្សនាបានទាមទារឲ្យមានលក្ខខណ្ឌដូចខាងក្រោម៖
@ អ្វីដែលត្រូវត្រៀម៖
-សម្រាប់ឧបករណ៍ iOS ដូចជា iPhone, iPad និង iPod Touch ត្រូវដើរដោយប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 7.0 ឡើងទៅ ទស្សនាតាមកម្មវិធី Safari
-ឧបករណ៍ Mac ត្រូវដើរដោយប្រព័ន្ធប្រតិបត្តិការ OS X 10.8.5 ឡើងទៅ ទស្សនាតាម Browser Safari
-កុំព្យូទ័រធម្មតាដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ដោយទស្សនាតាម Browser Microsoft Edge
@ អ្វីដែលត្រូវធ្វើ៖
ក្រោយត្រៀមរួចរាល់អ្នកគ្រាន់តែចូលទៅកាន់វិបសាយ http://www.apple.com/apple-events/october-2016/នោះជាការស្រេច។ ពេលដែលកម្មវិធីចាប់ផ្ដើមនាម៉ោង ១២ យប់នេះ ការផ្សាយបន្តលើវិបសាយរបស់ Apple ក៏នឹងចាប់ផ្ដើមដូចគ្នា៕
ប្រភព៖ Sabay
ចុចអាន៖ MacBook Pro ជំនាន់ថ្មីមិនមានប៊ូតុង esc
ចុចអាន៖ MacBook Pro ជំនាន់ថ្មីមិនមានប៊ូតុង esc
No comments:
Post a Comment