ប៉ុន្មានថ្ងៃកន្លងទៅតារាសម្ដែងប្រុសតៃវ៉ាន់ Dylan Kuo វ័យ៣៩ឆ្នាំ បាននាំតារាម៉ូដែលវ័យក្មេង Genie Chen វ័យ២២ឆ្នាំទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ បន្ទាប់ពីចប់ការញ៉ាំអាហារគេឃើញ Geni បានដើរកៀកដៃ Dylan ដើរចេញពីហាង។
បន្ទាប់ពីអ្នកទាំងពីរដើរចេញមកក្រៅហើយឃើញអ្នកប្រមាញ់រូបថត ភ្លាមៗនោះពួកគេដើរគេចចេញទៅបន្ទប់សម្រាកតាមជណ្ដើរ ដែលប្រើដោយបុគ្គលិកភោជនីយដ្ឋាន។ កាលពីខែ មីនា ឆ្នាំនេះ Dylan និង Genie ធ្លាប់ត្រូវបានគេថតបានពេលស្និទ្ធស្នាលជាមួយគ្នាម្ដងហើយ ប៉ុន្តែតារាប្រុសក្នុងរឿង “សង្គ្រាមឆ្លងពេលវេលា” នេះបានចេញមកបដិសេធចំពោះទំនាក់ទំនងកាលលើកនោះ។
ចំពោះការប្រទះឃើញផ្អែមល្ហែមសាជាថ្មី តារាទាំងពីរមិនទាន់ចេញមកអះអាងអ្វីនោះទេ។ រយៈពេល២០ឆ្នាំក្នុងសិល្បៈ Dylan Kuo បានទទួលស្គាល់មិត្តស្រីតែម្នាក់គត់គឺ Amy ជាមនុស្សស្រីដែលមិននៅក្នុងសិល្បៈ។ ក្រោយមក Dylanក៏ត្រូវគេប្រទះឃើញកាន់ដៃជាមួយ Bao Wu សមាជិកក្រុមចម្រៀងតៃវ៉ាន់ Popu Lady តែពេលនោះគេបានបដិសេធទំនាក់ទំនងនោះម្ដងទៀត៕
ប្រភព៖ Sabay
No comments:
Post a Comment