លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានលើកឡើងថា ក្រុមរបស់លោកសង្ឃឹមធ្វើបានល្អនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារតំណែងជើងឯក AFF Suzuki Cup ឲ្យបាន ប៉ុន្តែនៅផ្ដាច់ព្រ័ត្រលោកចង់ជួបក្រុមឥណ្ឌូណេស៊ី ជាជាងជួបក្រុមវៀតណាម។
លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃ
ថៃ ៣ប្រកួតក្នុងពូល A ឈ្នះទាំង៣ប្រកួត ដោយឈ្នះឥណ្ឌូណេស៊ី ៤-២, ឈ្នះសិង្ហបុរី ១-០ និងឈ្នះម្ចាស់ផ្ទះហ្វីលីពីន ១-០ មាន៩ពិន្ទុពេញ ឡើងទៅប៉ះក្រុមលេខ២ នៅពូល B មីយ៉ាន់ម៉ា។ រីឯវៀតណាម ដែលឈ្នះទាំង៣ប្រកួតនៅពូល B នឹងត្រូវប៉ះក្រុមលេខ២ ពូល A ឥណ្ឌូណេស៊ី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅចុងសប្ដាហ៍នេះដូចគ្នា សម្រាប់ជើងទី១។
Teerasil Dangda (ឈុតខៀវ - លេខ១០) ខ្សែប្រយុទ្ធឆ្នើមក្រុមថៃ
គ្រូបង្វឹកវ័យ៤៣ឆ្នាំ ដែលជួយឲ្យថៃ លើកពាន AFF Suzuki Cup 2014 បាននិយាយមុនប្រកួតសំខាន់ៗខាងមុខនេះថា៖ "វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងមិនងាយស្រួលសម្រាប់យើងឡើយ។ ប៉ុន្តែដំបូងខ្ញុំសូមអបអរដល់ឥណ្ឌូណេស៊ី និងថៃ ដែលឡើងដល់វគ្គ Semi-Finals។ ប្រហែលជាយើងចង់ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ។ ជំហានដំបូងនៅវគ្គចែកពូល យើងជោគជ័យហើយ ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងសម្រាប់វគ្គបន្តបន្ទាប់ទៀត”៕
Le Cong Vinh ខ្សែប្រយុទ្ធឆ្នើមក្រុមវៀតណាម
No comments:
Post a Comment