ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The New York Times អនាគតនាយករដ្ឋមន្ត្រីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដល់ព័ត៌មានលម្អិតអំពីការសន្ទនាជាមួយលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក Tim Cook បានទូរសព្ទទៅគាត់ភ្លាមៗ ក្រោយពីឈ្នះឆ្នោត ដោយពេលនោះបានសន្ទនាគ្នាពីផែនការអនាគត ពេលសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
ក្នុងកិច្ចសន្ទនា លោក ត្រាំ បាននិយាយទៅកាន់មេ Apple ថា ៖ "Tim, លោកដឹងទេថាការធ្វើឲ្យ Apple សាងសង់សង្វាក់ផលិតកម្មដ៏ធំនៅអាមេរិកជាសមិទ្ធផលដ៏ធំមួយរបស់ខ្ញុំ ដោយសង់មិនមែននៅប្រទេសចិន ឬ វៀតណាមឡើយ តែគួររើសទីតាំងដ៏ត្រឹមត្រូវមួយ នោះគឺអាមេរិក”។
ដោយយល់ឃើញថា Apple អាចនឹងមិនព្រមតាមសំណើព្រោះសង្វាក់ផលិតកម្មនៅប្រទេសចិន ឬ វៀតណាមមានតម្លៃទាបជាងនៅអាមេរិក ហេតុនេះប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះក៏បានសន្យាថានឹងផ្ដល់ជូនការកាត់បន្ថយពន្ធដ៏ធំមួយ សម្រាប់ក្រុមហ៊ុន Apple ជាពិសេស។
យ៉ាងណាក្ដីគេនៅមិនទាន់ប្រាកដច្បាស់ថា Apple នឹងព្រមផ្ទេរសង្វាក់ផលិតកម្មដែលនៅក្រៅប្រទេសមកកាន់ទឹកដីរបស់ខ្លួនវិញឬយ៉ាងណាទេ៕
No comments:
Post a Comment