យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឆេះកប៉ាល់យក្សមួយគ្រឿង កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ នៅភាគខាងត្បូង ប្រទេសប៉ាគីស្ថាន។
ការផ្ទុះនេះបានកើតឡើង នៅឯចំណតកប៉ាល់ Gadani ធំបំផុតលំដាប់ទី៣ នៅលើពិភពលោក ស្ថិតក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន នៅពេលដែលកម្មករជាង ២០០នាក់ កំពុងធ្វើការ នៅលើកប៉ាល់ដឹកប្រេង ដែលគេទុកចោលនោះ។ កម្មករចំនួន ជាង៣០នាក់បានបាត់ខ្លួន និង៥៨នាក់ទៀតបានរងរបួស។ នេះបើតាមសម្ភីមន្ត្រីប៉ូលិស ឈ្មោះ Rehmatullah Chutta។
ផ្សែងខ្មៅខ្មួលខ្មាញ់ ត្រូវបានគេមើលឃើញ នៅពាសពេញផ្ទៃមេឃ ក្បែរកន្លែងកើតហេតុ។ មន្ត្រីសុខាភិបាលម្នាក់ នៅឯមន្ទីរពេទ្យ Gadani Hospital ស្ថិតក្នុងខេត្ត Balochistan បានប្រាប់សារព័ត៌មាន CNN ថា សាកសពមនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មិនយូរប៉ុន្មានក្រោយពេលកើតហេតុ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Nawaz Sharif បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយស្តែងពីភាពសោកសៅ និងទុក្ខព្រួយ ចំពោះការបាត់បង់ជីវិតដ៏មានតម្លៃ នៅក្នុងហេតុការណ៍នោះ៕
ប្រភព៖ Sabay
No comments:
Post a Comment