loading...

Wednesday, November 2, 2016

Man City យក​ឈ្នះ​ Barcelona ៣-១ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ទៅ​វគ្គ​១៦​ក្រុម​

Manchester City បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដោយ​វាយ​បក​យក​ឈ្នះ​ Barcelona ៣-១ បើ​ទោះ​ជា​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​១គ្រាប់​មុន​ក៏​ដោយ។

 4655 
Messi ស៊ុតនាំមុខឲ្យ Barcelona ១-០

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Etihad យប់​មិញ​នេះ​ Messi ជា​អ្នក​ស៊ុត​ឲ្យ​ Barcelona នាំ​មុខ​នៅ​នាទី ២១ជា​គ្រាប់​បាល់​វាយ​បក​លឿន​ៗ (counter-attack ) ក្រោម​ការ​បញ្ជូន​បាល់​កាត់​ពី​ឆ្វេង​យ៉ាង​ល្អ​របស់​ Neymar។ វា​គឺជា​គ្រាប់​បាល់​ទី​៩០​នៅ Champions League របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ។

យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​នាំ​មុខ​បាន​ត្រឹម​១៨​នាទី ពោល​គឺ​នៅ​នាទី ៣៩ Gundogan តាម​ស្មើ​ឲ្យ​ City បាន​វិញ​ជា​បាល់​កាដូ​របស់​ ខ្សែ​បម្រើ​អង់គ្លេស Sterling។ លុះ​ទល់​នាទី​៥១​ សំឡេង​ហ៊ោ​កងរំពង​នៅ​ទឹកដី​ Etihad បាន​កើត​ឡើង​សារ​ជាថ្មី​ ក្រោយ Kevin de Bruyne ទាត់​បាល់​ពិន័យ Freekick បញ្ចូល​ទី​បាន​សម្រេច​ឲ្យ​ ក្រុម​លោក​ Pep នាំ​មុខ​ ២-១។

សម្ពាធ​លើ​ Barcelona មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​ គឺ​នៅ​នាទី ៧៤​ Gundogan ដដែល​បាល់​ទាត់​ចូល​១គ្រាប់​ទៀត​ ជាគ្រាប់​បាល់​ទី​២​របស់​ខ្លួន ហើយ​ក៏​ជា​គ្រាប់​បាល់​បញ្ចប់​កំណត់ត្រា​ឈ្នះ​៧​ដង​ជាប់ៗ​របស់ Barcelona លើ​ក្រុម​មក​ពី​អង់គ្លេស​ផង​ដែរ។ ចប់​ការ​ប្រកួត Manchester City ៣-១ Barcelona ៕

4404

4544

4825

4985

5472-1

5472

លទ្ធផល​គូ​ផ្សេងទៀត៖
capture






























ប្រភព៖ Sabay

No comments:

Post a Comment