loading...

Monday, November 28, 2016

ចោរ​សមុទ្រ​​ឥណ្ឌូណេស៊ី​៨​​នាក់ ត្រូវ​​ជាប់​គុក​​ជិត​​២០ ​ឆ្នាំ​​ព្រោះ​លួច​កប៉ាល់​ប្រេង

ជនជាតិ​​ឥណ្ឌូណេស៊ី​​ ៨​នាក់​​ត្រូវ​បាន​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​ ១៥​​ទៅ​​១៨​ឆ្នាំ ដោយ​​តុលាការ​​ម៉ាឡេស៊ីក្រោយ​លួច​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​​កាល​ពី​​ឆ្នាំ​មុន។ នេះ​បើ​តាម​​មន្ត្រី​​ម៉ាឡេស៊ី​ម្នាក់​​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​​ច័ន្ទ​នេះ។
កប៉ាល់​ដឹក​​ប្រេង​​​​មាន​ឈ្មោះ​ថា​ MT Orkim Harmony ​ពេល​​នោះ​បាន​ដឹក​​​ប្រេង​ឥន្ធនៈ​​​ប្រមាណ​ ៦០០០​តោន​ បើ​គិត​ជា​ទឹក​ប្រាក់​​ប្រហែល ៥,៦​​លាន​ដុល្លារ​អាមេរិក ត្រូវ​​បាន​រឹប​អូស​ដោយ​អ្នក​ទាំង​​៨​ នៅ​ថ្ងៃ​ទី​ ១១​មិថុនា ​ឆ្នាំ​២០១៥។
កប៉ាល់​ខាង​លើ​ បាន​ធ្វើ​ដំណើរ​​ពី​​​ឆ្នេរ​សមុទ្រ​ភាគ​ខាង​​លិច​ប្រទេស​​ម៉ាឡេស៊ី ​ទៅ​កាន់​​​កំពង់ផែ Kuantan ឆ្នេរ​ភាគ​ខាង​កើត។
​៦​នាក់​​ក្នុង​​ចំណោម​​៨​នាក់​​​​ ត្រូវ​​កាត់​ទោស​ឲ្យ​ជាប់​គុក​ ១៥​ឆ្នាំ​​ វាយ៥​ខ្សែតី និង​២នាក់​ទៀត​​ត្រូវ​ជាប់​ ១៨​ឆ្នាំ​ក្នុង​​ម្នាក់​ៗ។ នេះ​បើ​តាម​ភ្នាក់ងារ​​​អនុវត្ត​ច្បាប់​​ផ្លូវ​សមុទ្រ​​ម៉ាឡេស៊ី​ម្នាក់។ លោក​​បន្ថែម​ថា​ ​ជនជាតិ​ឥណ្ឌូណេស៊ី​​ទាំង​នោះ​ បាន​សុំ​ការ​លើក​លែង​ទោស​ដែរ​ ក្រោយ​ត្រូវ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​​កាល​ពី​​ថ្ងៃ​​អាទិត្យ​​​ម្សិលមិញ​នៅ​រដ្ឋ Johor។
​​ជន​សង្ស័យ​ទាំង​ ៨​នាក់​​ បាន​រត់​​គេច​ចេញ​ពី​កម្លាំង​សន្តិសុខ​តាម​​អូប័រ​ជួយ​សង្គ្រោះ​​ ក្រោយ​នាវា​ចម្បាំង​​​ប្រដេញ​​ស្ទាក់​ចាប់​​ពួក​គេ តែ​​រត់​មិន​រួច។ ចំណែក​សមាជិក​នាវិក​ ២២​នាក់​​ដែល​នៅ​លើ​កប៉ាល់​ប្រេង​ភាគ​ច្រើន​សុទ្ធ​តែ​​រង​របួស​ ព្រោះ​ត្រូវ​​ជនជាតិ​ឥណ្ឌូណេស៊ី​​បាញ់​ចំ​ភ្លៅ​ទៀត​ផង៕​

No comments:

Post a Comment