បើតាមលោក Anh Dung Le អ្នកផលិតឧបករណ័នេះបានអោយដឹងថា វាពិតជាជួយផ្តល់កម្រិតជាតិអាល់ កុលក្នុងឈាមបានយ៉ាងសុក្រិត ។ បើតាមកម្រិតជាតិអាល់កុល ០.០៤ នៅក្នុងឈាម គឺជាបរិមាណ ស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិច ។ ប៉ុន្តែនៅប្រទេសចិនវិញ គឺមានកម្រិតតែ ០.០២ប៉ុណ្ណោះ ។ ដោយឡែក នៅបណ្តាប្រទេសមួយចំនួនមានកម្រិតខ្លះពី ០.០៥ទៅ ០.០៨ក៏មាន ។ ដូច្នេះក្រុមហ៊ុននឹងផលិតទៅតាម តម្រូវការនៅតាមបណ្តាប្រទេសផ្សេងៗ ។
ឧបករណ៍នេះនឹងចេញលក់ក្នុងពេលឆាប់ៗនេះ នៅសហរដ្ឋអាមេរិចក្នុងតម្លៃចាប់ទី ២ ទៅ៣ដុល្លារក្នុងតម្លៃ លក់រាយ តែវាអាចថោកជាងនេះប្រសិនបើអ្នកទិញក្នុងចំនួនច្រើន ហើយអ្នកកម្មង់ទិញអាចដាក់ឡូហ្គូសំគាល់ ក្នុងកម្មវិធីជប់លៀងនិងកម្មវិធីពិសេសផ្សេងៗដើម្បីយកទៅអោយភ្ញៀវដែលចូលរួមកម្មវិធីដើម្បីធ្វើការវាស់ បរិមាណជាតិអាល់កុល ៕