loading...

Thursday, November 3, 2016

កុំ​រំលង! រង់​ចាំ​មើល​ព្រះ​ចន្ទ​ពេញ​វង់​ធំ និង​ភ្លឺ​បំផុត​កម្រ​មាន ក្នុង​ខែ​វិច្ឆិកា នេះ!


នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ព្រះ​ចន្ទ​នឹង​ស្ថិត​នៅ​ជិត​ផែន​ដី​បំផុត បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៨ មក។ នៅ​ក្នុង​អំឡុង​ពេល​នោះ ព្រះ​ច័ន្ទ​នឹង​មាន​ទំហំ​ធំ​ជាង​មុន ១៤​ភាគរយ ហើយ​ភ្លឺ​ជាង​មុន ៣០​ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ព្រះ​ចន្ទ​ពេញ​វង់​ធម្មតា។

1

ជាក់​ស្ដែង ព្រះ​ចន្ទ​ពេញ​វង់ នៅ​ថ្ងៃ​ទី​១៤ ខាង​មុន​នេះ គឺ​ជា​ព្រះ​ចន្ទ​ពេញ​វង់ លើក​ទី​៣ នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ហើយ​វា​នឹង​ពេញ​វង់ រយៈ​ពេល ២​ម៉ោង នៃ​សមីសង្គត។

គួរ​បញ្ជាក់​ថា ព្រះ​ចន្ទ​នឹង​ឈាន​ដល់​ចំណុច​កំពូល នៃ​ដំណាក់​កាល​ពេញ​វង់​របស់​វា នៅ​វេលា​ម៉ោង ១៣៖៥២ UTC ឬ​ត្រូវ​នឹង​ម៉ោង ០៨៖៥២​នាទី​យប់ ម៉ោង​នៅ​កម្ពុជា ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ តាមប្រតទិន​ចន្ទគតិ ថ្ងៃ​នោះ​ដែរ​ត្រូវ​នឹង​ថ្ងៃ ១៥កើត​ ខែ​កត្តិក គឺ​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​អុំទូក​ថ្ងៃ​ទី​២ (ថ្ងៃសំពះ​ព្រះ​ខែ) តែ​ម្ដង។

ប្រសិន​បើ​អ្នក​ខក​ខាន​មិន​បាន​មើល​វា​នៅ​ថ្ងៃ​នោះ អ្នក​ត្រូវ​រង់​ចាំ​រហូត​ដល់ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០៣៤ ទើប​ព្រះ​ច័ន្ទ​រំកិល​មក​ជិត​ផែនដី​បំផុត ម្ដង​ទៀត៕
ប្រភព៖ Sabay

No comments:

Post a Comment