បើកឡានអែបមកម្ខាង ហើយនិយាយថា «សុំឈុត The Big Carl ខ្នាតធំមួយ ហើយសូមការ៉េមក្រឡុកមួយដុំផង អរគុណ»។ ចាំមិនដល់៥នាទីផង អ្នកនឹងអាចបើកចេញបន្តជាមួយម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយកញ្ចប់។
បទពិសោធន៍រីករាយមួយដែលអ្នកនឹងទទួលបាន រាល់ពេលអ្នកមករង់ចាំកុម្ម៉ង់ម្ហូបនៅហាង Drive-thru ដំបូងបង្អស់នៅប្រទេសកម្ពុជារបស់ Carl’s Jr.។ មិនមានកន្លែងណាដែលមានបម្រើអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ឬអាហារពេលល្ងាចដែលជា Burger ធំ មានសាច់ស្រទន់ ឆ្ងាញ់ជាប់មាត់បែបនេះនៅក្នុងយានយន្តរបស់អ្នកនោះទេ។
ការមកដល់នៃ Carl’s Jr. ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាជនខ្មែរនឹងទទួលបានបទពិសោធន៍ដ៏ថ្មីសន្លាងមួយ មិនធ្លាប់មានជាមួយហាង Drive-Thru ដែលមានបម្រើអាហារ Fast-food។ ខណៈប្រទេសកម្ពុជាសម្បូរទៅដោយហាងម្ហូបអាហារនៅតាមផ្លូវ វាបានក្លាយជាផ្នែកមួយនៃវប្បធម៌នៃការស្រស់ស្រូបអាហាររបស់ប្រជាជនខ្មែរ ដែលពួកគាត់និយមញ៉ាំអាហារនៅតូបអាហារតាមផ្លូវ ហើយហាង Drive-Thru នេះគឺជាផ្នត់គំនិតស្រដៀងគ្នា ប៉ុន្តែមានភាពទាន់សម័យ។
សម្រាប់អ្នកដែលពុំធ្លាប់មានបទពិសោធន៍ទិញអាហារតាមហាង Drive-Thru អតិថិជនត្រូវកុម្ម៉ង់តាមរយៈម៉ាស៊ីនមួយដែលពិនិត្យដោយបុគ្គលិកម្នាក់ខាងក្នុងហាង ហើយបន្ទាប់មកជិះទៅខាងមុខបន្តិចដល់បង្អួចហាងដើម្បីទទួលអាហារ និងបង់ប្រាក់។
ជាស្លាកយីហោមួយដែលមានឈ្មោះល្បីល្បាញខាងជម្នះឧបសគ្គផ្នែកពាណិជ្ជកម្ម និងបង្កើតនូវបទពិសោធន៍ថ្មីនោះ លោក ណម ហាវ នាយកគ្រប់គ្រងក្រុមហ៊ុន TH F&B Co. Ltd បានថ្លែងថា៖«វាជាឱកាសមួយដ៏ល្អក្នុងការបើកហាង Drive-Thru ដំបូងគេនៅកម្ពុជា»។
ជាមួយកំណើនចំនួនរថយន្តពីមួយថ្ងៃទៅមួយថ្ងៃនៅរាជធានីភ្នំពេញ ការបើកហាង Drive-Thru នេះនឹងជួយឱ្យការចូលបរិភោគអាហាររបស់ប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួល។
ថ្លែងប្រកបដោយទំនុកចិត្តលើការផ្តល់សេវាកម្មងាយៗរបស់ Carl’s Jr. នៅហាង Drive-Thru ទៅកាន់អតិថិជនដែលចូលចិត្តញ៉ាំ Burger តែមានភាពមមាញឹកនឹងការងារនោះ អ្នកនាង សូម៉ាជសូវារី ប្រធានផ្នែកប្រតិបត្តិនៅហាង Carl’s Jr Cambodia បានថ្លែងថា៖ «អតិថិជនរបស់យើងមានជម្រើសច្រើន។ ពួកគាត់អាចចូលមកញ៉ាំខាងក្នុងហាងដែលមានការតុបតែងដូចនៅរដ្ឋ California សហរដ្ឋអាមេរិកក៏បាន ឬគ្រាន់តែជិះកាត់ ហើយកុម្ម៉ង់ម្ហូបពីបង្អួច Drive-Thru របស់យើងជាការស្រេច»។
លោកហាវក៏បានបន្តដែរថា៖ «ហាងដែលមាន Drive-Thru ជាទូទៅលក់ដាច់ជាងហាងដែលមិនមាន Drive-Thru ហើយបើទោះយើងត្រូវដាក់បន្ថែមបុគ្គលិកឱ្យបម្រើការដើម្បីបង្កើនការលក់របស់យើងក្តី ក៏យើងនៅតែអាចចំណេញដែរ»។
នៅសម័យកាលដែលមនុស្សគ្រប់គ្នាចង់បានអ្វីៗមកក្នុងដៃភ្លាមៗ Carl’s Jr. នឹងចេញមុខដោយផ្តោតទៅលើល្បឿននៃសេវាកម្ម ខណៈដែលគុណភាពអាហារនៅតែឈ្ងុយឆ្ងាញ់ដូចញ៉ាំក្នុងហាងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TH F&B បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងសិទ្ធិផ្តាច់មុខក្នុងការបើកហាង Carl’s Jr. នៅប្រទេសកម្ពុជា។ យីហោដែលស្ថិតក្រោមក្រុមហ៊ុន TH F&B Co. Ltd. មានដូចជា ហាង Carl’s Jr. Chargrilled Burger ហាង Cold Stone Creamery និងហាង Gyu-Kaku Japanese BBQ៕
ប្រភព៖ Sabay
No comments:
Post a Comment