ខ្យល់រងា ខែកត្តិកនឹងអាចកើតឡើង ចាប់ពីនៅទី៤ ខែធ្នូខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹង ពីស្ថានភាពអាកាសធាតុ របស់ក្រសួង ធនធានទឹក និងឧតុនិយម កាលពីថ្ងៃ ២៨ វិច្ឆិកាម្សិលមិញ។
ដោយឡែក តាមការព្យាករអាកាសធាតុរបស់ក្រសួង នៅតាមបណ្ដារាជធានីខេត្ត មួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្ដាខេត្តនៅតាមតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យមចាប់ពីថ្ងៃទី ០៣ ដល់ទី ០៥ ខែធ្នូខាងមុខ ដោយមូលហេតុខ្យល់មូសុងឦសាន បានផ្ដើមបង្កើនឥទ្ធិពលលើកម្ពុជា៕
No comments:
Post a Comment