YAMAHA បានបង្កើតជាកម្មវិធី Football Clinic ដើម្បីចុះទៅជួបផ្ទាល់ជាមួយសិស្សសាលានៅតាមបណ្ដាខេត្តនៅកម្ពុជា ខណៈដែលកាលពីថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ ពួកគេបានទៅដល់ខេត្តបាត់ដំបង។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងជួយបង្កើន សមត្ថភាព វិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យរីកចម្រើនកាន់តែប្រសើរឡើង ដោយចាប់ផ្តើមបណ្ដុះបណ្ដាលពីថ្នាលយុវជន និងជាពិសេសអាចឱ្យកុមារជៀសឆ្ងាយពីគ្រឿងញឿន។ ព្រឹត្តិការណ៍នេះដែរ ក៏បានចុះទៅដល់តំបន់ឬ សហគមន៍ដែលមាន សកម្មភាពបាល់ទាត់ស្ដួចស្ដើងបំផុត ដើម្បីបង្កើនប្រជាប្រិយភាព បាល់ទាត់ដល់ក្មេងនៅទីនោះ។
គម្រោងបណ្ដុះថ្នាលបាល់ទាត់ YAMAHA Football Clinic បានប្រតិបត្តិការតាំងពីឆ្នាំ២០១៣ តែមានទ្រង់ទ្រាយតូចតាចនៅឡើយ តែក្រោយមកទៀតការដំណើរការចេះតែបង្កើនទើបបច្ចុប្បន្ននេះមានក្មេងចូលរួមជាច្រើន ហើយក៏បានបែងចែកជាក្រុមច្រើនផងដែរ។ គិតត្រឹមពេលនេះ ពួកគេបានចុះដល់៨០សាលាហើយ ដោយមានកុមារា កុមារី ចូលរួម ២៧៥៤នាក់ និងមានអ្នកចូលរួមទស្សនាប្រមាណជា ៥៣០៥នាក់ផងដែរ៕
No comments:
Post a Comment