loading...

Wednesday, November 30, 2016

ស្វា​នៅ​ភ្នំ​សន្ទុក​ខាំ​ក្មេង​ដេរ​អស់​ ១០ ថ្នេរ

ក្មេង​ប្រុស​វ័យ ១២ឆ្នាំ ម្នាក់​រស់​នៅ​លើ​ភ្នំ​សន្ទុក​ត្រូវ​ស្វា​ខាំ និង​ខ្វាច​​ត្រូវ​ផ្នែក​ក្បាល​ខាង​ក្រោយ​ជិត​គុម្ពត្រចៀក​ខាង​ស្ដាំ​បណ្ដាល​ឲ្យ​ដេរ​អស់ ១០ថ្នេរ កាល​ពី​ប្រមាណជា ៣ខែមុន។ កុមារា​រូប​នេះ​ឈ្មោះ វីរៈ​ ជា​កូន​សិស្ស​លោក​នៅ​លើ​ភ្នំ​សន្ទុក​ ស្ថិត​នៅ​ក្នុងភូមិ​កកោះ​ ឃុំក​កោះ ​ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ និង​មាន​ចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦។

*កុមារា វីរៈ ដែល​ត្រូវ​ស្វាខាំ​ និង ខ្វាច​*

*ស្វា​កំហូច​នៅ​ភ្នំ​សន្ទុក*
កុមារា វីរៈ និយាយ​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅស្រុក" ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្វា​ខាំ ដើម​ឡើយ​គឺ​​​ប្អូន​ប្រុស​ចង់​យក​ស្បែក​ជើង​គប់​ស្វា ដើម្បី​បណ្ដេញ​ពួកវា គ្រាដែល​ឆក់​ឥវ៉ាន់​ភ្ញៀវ តែ​ផ្ទុយ​ពី​ស្វា​ខ្លាច​បែរ​ងាក​មក​ត្របាក់​ខាំ និង​ខ្វាច​ប្អូន​ប្រុស​រហូត​ដល់​ដេរ​អស់ ១០ថ្នេរ។
ចុចវីដេអូ​ទស្សនា និង ស្ដាប់​ការរៀបរាប់​របស់​ កុមារា វីរៈ
ស្វា​នៅ​លើ​ភ្នំ​សន្ទុក​មាន​យ៉ាង​តិច ៣០០ ក្បាល ដែល​ពួកវា​បែងចែក​ជា​ ៣ក្រុម ហើយ​ក្រុម​និមួយៗ​មិន​ដែល​ត្រូវ​គ្នា​បើ​ឃើញ​គ្នា​ពួកវា​នឹង​ខាំ​គ្នា​មិន​ខាន។ មួយ​វិញ​ទៀត​ ប្រសិន​បើ​ភ្ញៀវ​ទុក​ឥវ៉ាន់​មិន​ប្រយ័ត្ន​ស្វា​អាច​នឹង​ឆក់​យក​ទៅ​បាត់ ប៉ុន្ដែ ពួកវា​នឹង​មិន​ធ្វើ​អ្វី​ដល់​ភ្ញៀវ​នោះ​ទេ ប្រសិន​បើ​មិន​មាន​បំណង​ប៉ុនប៉ង​ធ្វើ​បាប​វា​នោះ។ នេះ​ជា​ការប្រាប់​ឲ្យ​ដឹង​បន្ថែម​ពី អ្នក​លក់​ភេសជ្ជៈ​ម្នាក់​នៅ​ម្ដុំ​ហ្វូងស្វា​រស់​នៅ​លើ​ភ្នំ​សន្ទុក​ ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅស្រុក"៕

*ជណ្ដើរ​ឡើង​ភ្នំសន្ទុក ជាទីស្វា​ភាគច្រើន​នៅ​កន្លែង​នេះ*

No comments:

Post a Comment