loading...

Wednesday, November 30, 2016

ព្យូទ័រ​ Mac ៤ ​ម៉ូដែល​​​ហួស​សម័យ​​ ​គ្មានទទួល​សេវា​ជួសជុល​ពី Apple ​ទៀត​ទេ

Apple គ្រោង​នឹង​បញ្ចូល​កុំព្យូទ័រ​ Mac ចំនួន​បួន​ម៉ូដែល​ចូល​ទៅ​ក្នុង​បញ្ជី​ផលិតផល​ចំណាស់​ និង ហួស​សម័យ​ នៅ​​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦ នេះ។
ផលិតផល​ដែល​នឹង​ហួស​សម័យ​រួម​មាន៖
@ MacBook Pro ១៥ អ៊ីញ​ (ដើម​ឆ្នាំ​ ២០១១)
@ MacBook Pro ១៧ អ៊ីញ​ (ដើម​ឆ្នាំ​ ២០១១)
@ Mac Mini (ដើម​ឆ្នាំ​ ២០០៩)
@ MacBook ១៣ អ៊ីញ (ពាក់​កណ្ដាល​ឆ្នាំ​ ២០០៩)
ផលិត​ផល​ដែល​ស្ថិត​ក្នុង​បញ្ជី​ផលិតផល​ចំណាស់​ និង ហួស​សម័យ​ នឹង​លែង​​ទទួល​បាន​សេវាកម្ម​ជួសជុល​ពី​ហាង​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Apple ជា​បន្ត​ទៀត។ មាន​ន័យ​ថា​បើ​សិន​ផលិតផល​ខូច មាន​តែ​​​​ស្វែង​រក​ហាង​ជួស​ជុល​ដទៃ​ក្រៅ​ពី Apple៕​​​​​​

No comments:

Post a Comment