កាលពីពេលថ្មីៗនេះ គេបានជីកឃើញសាកសពដែលមានស្នាមសាក់ពេញខ្លួនមួយ នៅតំបន់ផ្នូរបុរាណ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្បែកសាកសព ស្ថិតនៅសភាពដដែល (មិនស្អុយរលួយ)។
ក្រុមអាជ្ញាធរបានរកឃើញសាកសពខាងលើ ខណៈពេលកំពុងលាងសម្អាតទីបញ្ចុះសពបុរាណដាច់ស្រយាលមួយ ដែលស្ថិតក្នុងតំបន់ Mukdahan ប្រទេសថៃ ក្បែរព្រំដែន ប្រទេសឡាវ។ នៅលើខ្លួនសាកសព គេប្រទះឃើញស្នាមសាក់មួយផ្ទាំងរបកចេញមក ដែលគេជឿជាក់ថា ជាផ្នែកមួយនៃអក្ខរាវិរុទ្ធវេទមន្តបុរាណ ដែលអាចធ្វើឲ្យស្បែក កាប់មិនមុត ដុតមិនឆេះ និងមិនចេះស្អុយរលួយ។
ជាមួយគ្នានេះដែរ ស្នាមសាក់ដែលសរសេរជាភាសាបាលីសំស្ក្រឹត និងមានរូបខ្លានោះ ត្រូវគេជឿជាក់ថា ប្រើដើម្បីរក្សារាងកាយសាកសព មិនឲ្យខូចខាត ឬស្អុយរលួយ។ ប៉ុន្តែ វាអាចជាមូលហេតុ ដែលធ្វើឲ្យសាកសពខាងលើស្លាប់។ នេះបើយោងតាមអង្គការបុរាណវិទូថៃ។
ស្នាមសាក់ ប្រហែលជាបានរារាំងសាកសពខាងលើ (កាលនៅរស់) ពីការវះកាត់រលាកខ្នែងពោះវៀន។ នេះបើតាមការឲ្យដឹងពីអង្គការបុរាណវិទូ Goopaitongdaeng Jeemokkho Goopainueng Soonpaed ហៅកាត់ថា GORR។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានចែករំលែករូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញអនឡាញ ដោយនិយាយថា «អាជ្ញាធរមានសមត្ថកិច្ច បានសម្អាតទីបញ្ចុះសព ជាមួយប្រជាជនក្នុងតំបន់ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ដោយបានរកឃើញសាកសពបុរសចំណាស់ម្នាក់ ដែលបានស្លាប់ដោយសារជំងឺរលាកខ្នែងពោះវៀន»។
តាមការឲ្យដឹងដដែលបានបន្តទៀតថា «ទោះជាយ៉ាងណា រូបគេមិនអាចទទួលការវះកាត់បានឡើយ ដោយសារតែស្បែកពិបាកវះកាត់ខ្លាំងពេក (កាប់មិនមុត) រហូតត្រូវស្លាប់ដោយការឈឺចាប់។ ស្បែករបស់សាកសព មានស្នាមសាក់ជាច្រើន ហើយវាមិនស្អុយរលួយឡើយ។ វេទមន្តនៃស្នាមសាក់ បានការពាររូបគេពីមុខកាំបិតវះកាត់»៕
No comments:
Post a Comment