loading...

Tuesday, November 29, 2016

យន្ដហោះ​ដឹក​កីឡាករ​ប្រេស៊ីល ​ធ្លាក់​មុន​នេះ​បន្តិច ​មាន​​មនុស្ស​៧២​នាក់​លើ​នោះ

យន្ដហោះ​ដឹក​ក្រុម​កីឡាករ​របស់​ក្លឹប Chapecoense ​នៅ​ប្រេស៊ីល​បាន​ធ្លាក់​នៅ​កូឡំបី​មុន​នេះ​បន្តិច ដោយ​មាន​អ្នក​ដំណើរ​សរុប​នៅ​លើ​យន្ដហោះ​ចំនួន​៧២​នាក់។ នេះបើតាម Mirror បានចុះផ្សាយ។
តាមប្រភព បានបញ្ជាក់ទៀតថា​ក្រុម​បាល់ទាត់នេះ ធ្វើដំណើរទៅដើម្បីចូលរួមប្រកួតពានរង្វាន់ South American football championship វគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Atletico National ហើយក៏ជួបរឿងអាក្រក់នេះតែម្ដង។ បើ​តាម​ការ​រាយការណ៍ពី​ប៉ូលិស​ក្នុង​តំបន់​​វិញ​បាន​បញ្ជាក់​ថា យន្តហោះ​នោះ ហោះ​ចេញ​ពី​ព្រលាន Bolivia ទៅ​កាន់ Medellin ​ហើយ​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្តហោះ​នោះ​មិនទាន់​ដឹង​ច្បាស់​ថា​ស្លាប់​ឬ​រស់​នោះ​ទេ​។
ខណៈដែលហេតុការណ៍ត្រូវបានគេប៉ាន់ប្រមាណថាធ្លាក់ តំបន់ភ្នំមួយ​ហើយ​គេ​មិន​រំពឹង​ថា​មាន​អ្នក​អាច​រស់រាន​មាន​ជីវិត​ឡើយ​៕​​ ​

No comments:

Post a Comment