loading...

Thursday, November 24, 2016

មក​ស្គាល់​ភូមិគ្រឹះមាស ដ៏​ធំ​ស្កឹមស្កៃ​មួយទៀត របស់ ដូណាល ត្រាំ

បេក្ខភាព​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ នឹង​ចំណាយ​ពេល នៅ​ក្នុង​ពិធីបុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ (Thanksgiving Day) នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នេះ នៅ​ក្នុង​ភូមិគ្រឹះ​ស្រោប​ដោយ​មាស ដ៏​ធំ​ស្កឹមស្កៃ​មួយ ដែល​ស្ថិត​ក្នុង​ក្រុង Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ជា​មួយ​នឹង​ភរិយា គឺ​លោក​ស្រី Melania និង​កូន​ប្រុស​អាយុ​១០​ឆ្នាំ Barron។
សំណង់​អចលនទ្រព្យ ដែល​យក​គំរូ​តាម​វិមាន​អឺរ៉ុប និង​មាន​ឈ្មោះ​ថា Mar-a-Lago របស់​លោក ត្រាំ មាន​រួម​បញ្ចូល​ទាំង បន្ទប់​គេង​ចំនួន ៥៨​បន្ទប់, ក្លឹប​ឆ្នេរ​មួយ, សាល​ធំ​សម្រាប់​ពិធី​ជប់លៀង​ផ្សេងៗ, កន្លែង​ស្ប៉ា, កន្លែង​វាយ​កូន​បាល់ Tennis និង កន្លែង​វាយ​កូន​បាល់ Croquet។
គួរ​បញ្ជាក់​ថា លោក ត្រាំ បាន​ទិញ​ភូមិគ្រឹះ​នោះ នៅ​ក្នុង​ឆ្នាំ​១៩៩៣ ក្នុង​តម្លៃ​យ៉ាង​សន្ធឹកសន្ធាប់ គឺ​១០​លាន​ដុល្លារ។ បន្ទាប់​មក លោក​បាន​កែ​លម្អ​វា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ជា​មួយ​នឹង គ្រឿង​សង្ហារិម​ថ្លៃៗ ដែល​មក​ពី​ទូទាំង​ពិភពលោក។
បន្ទប់​គេង​មួយ​មាន​គ្រែ​សសរ​៤ រួម​ទាំង កៅអី និង​តុ ដែល​រំលេច​ដោយ​មាស ចែងចាំង​ពេញ​បន្ទប់។ ចំណែក​ឯ​បន្ទប់​ទទួល​ភ្ញៀវ បាន​បង្កប់​ដោយ​គ្រឿង​សង្ហារិម​មាស ជា​មួយ​នឹង ពន្លឺ​ភ្លើង​ព្រាកៗ និង ពិដាន​ដ៏​ស្រស់​ឆើតឆាយ៕

No comments:

Post a Comment