loading...

Thursday, November 24, 2016

Messi យក​ឈ្នះ Ronaldo សម្រាប់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​នៅ​ប្រកួត​អន្តរជាតិ​

Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​ស៊ុត​បញ្ចូល​ទី​១០០​គ្រាប់​នៅ​​ការ​ប្រកួត​អន្តរជាតិ​ ក្រោយ​រក​បាន​២​គ្រាប់​ទល់​ Celtic យប់​មិញ​ក្នុង​កម្មវិធី UEFA Champions League។
Ronaldo និង Messi
គ្រាប់​បាល់​ទាំង​១០០​នោះ​គឺ​គិត​លើ​កម្មវិធី​ធំៗ​៣ មាន Champions League, Club World Cup និងUEFA Super Cup។ ដោយឡែក​គ្រាប់​ទី​១ទល់​នឹង​ Celtic ​របស់​ Messi គឺ​ជា​គ្រាប់​បាល់​ទី​៤០០​ នៅ Barcelona គិត​លើ​គ្រប់​កម្ម​វិធី ខណៈ​គ្រាប់​ទី​២ គឺ​ជា​គ្រាប់​ទី​៩​នៅ Champions League រដូវ​កាល​នេះ។
កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ រក​បាន​១០០​គ្រាប់​នៅ​ប្រកួត​អន្តរជាតិ​​មុន​​ Ronaldo ដែល​មាន​ចំនួន​គ្រាប់​បាល់​ជិត​១០០​ដែរ តែ​ Ronaldo មាន​ចំនួន​ប្រកួត​រហូត​ដល់​១៤១​ប្រកួត​ទៅ​ហើយ ខណៈ​ Messi ទើប​តែ​លេង​១១៩​ប្រកួត​ប៉ុណ្ណោះ៕
ប្រភពSabay

No comments:

Post a Comment