loading...

Monday, November 28, 2016

តារា​ស្រី​៤រូប​ ធ្លាប់រង​អំពើ​ហិង្សាធ្ងន់ធ្ងរ

អ្នក​នាង យ៉ាន លីដា កញ្ញា សាសា កញ្ញា អាលីយ៉ា និង កញ្ញា ពេជ្រ អាវីហ្សា សុទ្ធតែ​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា គ្រាន់​តែ​ហិង្សា​នោះ​ស្ថិត​​ក្នុង​រូប​ភាព​ផ្សេង​គ្នា​ប៉ុណ្ណោះ។
១/អ្នក​នាង យ៉ាន លីដា
អ្នក​នាង យ៉ាន លីដា អតីត តារា​ចម្រៀង និង​បង្ហាញ​ម៉ូដ ធ្លាប់​ទទួល​រង​នៅ អំពើ​ហិង្សា ពី​ស្វាមី​របស់​ខ្លួន គឺ​លោក យ៉ែម សំអូន ក្នុង​អំឡុង​ឆ្នាំ​ដើម​ឆ្នាំ២០១៥។ មូលហេតុ​​ត្រូវ​បាន​ខាង​សារព័ត៌មាន​ជាច្រើន​​ចេញ​ផ្សាយ​ថា មកពី លោក យ៉ែម សំអូន មានស្នេហ៍​ភេទ​ដូច​គ្នា រហូត​ដល់​ថ្នាក់​ប្រើ​ហិង្សា​លើ​ប្រពន្ធ ។ បន្ទាប់​ពី​​ទទួល​រង​អំពើ​ហិង្សា​នោះ​ភ្លាម អ្នកនាង យ៉ាន លីដា បាន​ចែក​ផ្លូវ​គ្នា​ភ្លាម ហើយ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ជា​មួយ​កូន​ស្រី រហូត​មក​ដល់​បច្ចុប្បន្ន ចំណែក លោក យ៉ែម សំអូន នៅ​បន្ត​ការងារ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។
២/ កញ្ញា សាសា
កញ្ញា សាសា ត្រូវ​បាន​​បុរស​ម្នាក់​ដែល​​​មាន​ងារ​ជា​ឧកញ៉ា ប្រើ​ហិង្សា​វាយ​ធ្វើបាប​យ៉ាង​ចាស់​ដៃ ក្នុង​កំឡុង​ខែ កក្កដា ឆ្នាំ ២០១៥ នៅ​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ករណី​នេះ​បាន​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ ហើយ​ចុង​ក្រោយ​លោក ឧកញ៉ា ម្នាក់​នោះ​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ និង ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។
៣/ កញ្ញា អាលីយ៉ា
អាលីយ៉ា ធ្លាប់​ទទួល​រង​នៅ​អំពើ​ហិង្សា​ជា​ច្រើន​លើក​មក​ហើយ ពី​សំណាក់​សង្សារ​របស់​ខ្លួន​ដែល អាណិកជន​ខ្មែរ​អាមេរិក​ម្នាក់។ តារា​ស្រី​រូប​នេះ​ទើប​តែ​ទម្លាយ​​ការ​​ឈឺ​ចាប់​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត តាម​រយៈ​វីដេអូ​​​ឃ្លីប​មួយ​លើFacebook​ផ្ទាល់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅ​មិន​ទាន់​ដឹង​ថា បុរស​ដែល​បាន​​ប្រើ​ហិង្សា​លើ​​នាង​អស់​ជាង​២ឆ្នាំ​មក​នេះ ត្រូវ​បាន​ច្បាប់​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។
៤/ កញ្ញា ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា បាន​ទទួល​រង​អំពើ​​ហិង្សា​ ពី​សំណាក់​សង្សារ​របស់​ខ្លួន​ឈ្មោះ​លោក គៀង ហេង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្អូន​ថ្លៃ របស់​លោក​ឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់ កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា ២០១៦ គ្រា​ដែល​នាង នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​នៅ​ខេត្ត ព្រះសីហនុ។ ក្នុង​ហេតុ​ការ​នេះ តារា​ស្រី​សាច់​សរ​ខ្ចី​ដើម​ទ្រូង​​ធំ​រូប​នេះ ត្រូវ​បាន​សង្សារ​របស់​ខ្លួន វាយ​ស្ទើរ​ខ្ទេច​មុខ និង ជាំ​ដៃ​យ៉ាង​ដំណំ។ ភ្លាមៗ លោក គៀង ហេង ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ព្រះសីហនុ កោះហៅ​មក​សួរនាំ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ខេត្ត ព្រះសីហនុ៕ ​

No comments:

Post a Comment