ថ្មីៗនេះ បើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សា និងស្រាវជ្រាវផ្នែកទីផ្សារ Strategy Analytics ក្នុងរដ្ឋ Massachusetts បានបង្ហាញថា ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនផលិតទូរសព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលទទួលបានប្រាក់ចំណេញខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
លោក Neil Mawston នាយកប្រតិបត្តិក្រុមហ៊ុន Strategy Analytic បាននិយាយថា តាមការព្យាករណ៍ឃើញថា Huawei រកបានប្រាក់ចំណេញពីប្រតិបត្តិការលក់ស្មាតហ្វូនទូទាំងសកលលោក ចំនួន 0.2 ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទីបីឆ្នាំ 2016 នេះ។
លោកថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិន បានច្បាមយកចំណែក 2.4% នៃប្រាក់ចំណេញលើអាជីវកម្ម ស្មាតហ្វូនទាំងអស់ ហើយកំពុងឈរនៅលំដាប់ថ្នាក់ទីពីរលើប្រាក់ចំណេញក្នុងអាជីវកម្មស្មាតហ្វូនសរុបរួម និងកំពុងក្លាយខ្លួនជាក្រុមហ៊ុនលក់ទូរសព្ទដៃប្រភេទ Andriod ដែលទទួលប្រាក់ចំណេញច្រើនជាងគេបង្អស់ក្នុងពិភពលោកជាលើកដំបូងបង្អស់។
លោក Lujian នាយកគ្រប់គ្រង Huawei Mobile Device ប្រចាំប្រទេសកម្ពុជា ក៏បានឆ្លើយតបនឹងភាពជោគជ័យដ៏ធំរបស់ក្រុមហ៊ុន Huawei។
លោកបានលើកឡើងថា Huawei ឲ្យតម្លៃទៅលើសន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់អតិថិជន និងព្យាយាមខិតខំការពារនូវសន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់ពួកគេជាចម្បង ដែលនេះជាកត្តាមួយដែលជំរុញឲ្យក្រុមហ៊ុនទទួលបានជោគជ័យ”។
យោងតាមការស្រាវជ្រាវខាងលើក៏បង្ហាញថា Apple ក្ដោបបានផលចំណេញយ៉ាងច្រើនលើសលប់ពីទីផ្សារស្មាតហ្វូនសកលនៅត្រីមាសទី ៣ នេះ ដោយ Apple ក្ដោបបាន ៩១% ពីផលចំណេញសរុបនេះ ទោះបីជាចំនួនលក់ iPhone ធ្លាក់ចុះបន្តិចក្ដី៕
No comments:
Post a Comment