loading...

Friday, November 25, 2016

សារមន្ទីរ​ប្រវត្តិសាស្ត្រ​សង្គ្រាម​ខេត្ត​សៀមរាប ទីកន្លែង​ស្វែង​យល់​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា

ក្រៅ​ពី​អង្គរ​វត្ត និង ប្រាង្គ​ប្រាសាទ​ជាច្រើន​នោះ សារមន្ទីរ​ប្រវត្តិសាស្ត្រ​សង្គ្រាម​ នៅ​ភូមិ​កសិកម្ម​ សង្កាត់​ស្រង៉ែ ក្រុង/ខេត្ត សៀមរាប មាន​ផ្ទុក​នៅ​អាវុធ​យុទ្ធភណ្ឌ​ដែល​សេសសល់​​តាំង​ពី​ឆ្នាំ ១៩៧០ រហូត​ដល់​ ១៩៩៩ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង អន្តរជាតិ​​ចូល​ទស្សនា​ជា​ហូរហែ ដើម្បី​ស្វែង​យល់​អំពី​សំណល់​សង្គ្រាម​ទាំង​នេះ។
លោក ម៉េង រដ្ឋា អ្នក​នាំ​ភ្ញៀវ​ប្រចាំ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សង្គ្រាម បាន​​និយាយ​ថា សារមន្ទីរ​នេះ​បាន​ប្រមូល​អាវុធ​យុទ្ធភណ្ឌ​ជាច្រើន​តាំង​ពី​ទសវត្ស​ ៧០ រហូត​ដល់​ ទសវត្ស​៩០ ដើម្បី​រក្សា​ទុក និង​ទុក​ឲ្យ​ភ្ញៀវ​អាច​ស្វែង​យល់​ពី​សំណល់​សង្គ្រាម​ផង និង​ជាពិសេស​ដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ "ការ​រក្សា​ទុក​អាវុធ​យុទ្ធភណ្ឌ​ទាំង​នេះ​ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង និង​មិន​ចង់​ឲ្យ​វិល​ទៅ​រក​ភ្នក់ភ្លើង​សង្គ្រាម​សាជាថ្មី"។
អ្នក​នាំ​ភ្ញៀវ​រូប​នេះ​បន្ត​ទៀត​ថា សំណល់​សង្គ្រាម​ទាំង​នោះ​មាន​ដូចជា គ្រាប់​មីន, រថក្រោះ, កាំភ្លើង​បាញ់​យន្ត​ហោះ, រ៉ុកកែត, កាំភ្លើង​ AK កាំភ្លើង អឹមសី, M16, បេ, យន្ត​ហោះ​ប្រដេញ និង ឧទ្ធម្ភាគចក្រ​ជាដើម។
សូម​ទស្សនា​រូបភាព​​នៃ​អាវុធ​យុទ្ធភណ្ឌ​ដែល​សេសល់​ពី​សម័យ​សង្គ្រាម​ ដូច​ខាង​ក្រោម៖
សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​សង្គ្រាម​ស្ថិត​នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រង៉ែ ក្រុង-ខេត្ត​ សៀមរាប ចាប់​ផ្ដើម​សាងសង់​ឆ្នាំ ១៩៩៩ រហូត​ដល់​ឆ្នាំ ២០០១ ទើប​បើក​ឲ្យ​ដំណើរ​ការ​ លើ​ទំហំ​ដី ប្រមាណ​ជា ៣ហិកតារ។ នៅ​ក្នុង​សារមន្ទីរ​ក្រៅ​ពី​តាំង​បង្ហាញ​អាវុធ​យុទ្ធភណ្ឌ​ដែល​សេស​សល់​ពី​សំណល់​សង្គ្រាម​ក៏​មាន​រូបថត​អម​ដោយ​សំណេរ​ខ្លី​ៗ​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​អំឡុង​សង្គ្រាម​ផងដែរ៕
ប្រភព៖ Sabay

No comments:

Post a Comment