loading...

Friday, November 25, 2016

អស់​តែ​៥០​ដុល្លារ ​អាច​ថត Pre-Wedding ​នៅ​កន្លែង​ស្អាត​អស្ចារ្យ​ដល់​​៤៧​ហិកតា

 រមណីយដ្ឋាន​បឹងសំរឹទ្ធ​ ស្ថិត​នៅ​ខេត្ត​កំពង់​ធំ ​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ច្រើន​មែនទែន ព្រោះ​វា​ជា​ទី​កន្លែង​មួយ​ដែល​មាន​សំបូរ​បែប​នៃ​ការ​លេង​កម្សាន្ត​ដូច​ជា​ជិះ​ស្គី​រអិល​ចុះ​ទឹក ជិះ​ខ្សែកាប ទស្សនា​ព្រៃព្រឹក្សា លេង​កីឡា​វាយ​កូនគោល និង​ជិះ​កង់​គូស្នេហ៍​លេង​ជាដើម។
លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៤៧​ហិកតា ​បឹង​សំរឹទ្ធ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ​និង​លក្ខណៈ​ជា​គូ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជា​ដើម។ អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ​តំបន់​នេះ​អាច​ឱ្យ​គូ​ស្នេហ៍​ដែល​ចង់​ថត​រូប Pre-Wedding ​អាច​ថត​បាន​ផង​ដែរ ​ដោយ​មាន​២​សេវា​កម្ម។
សេវា​កម្ម​ទី​១ ​គឺ​ចំណាយ​អស់​ត្រឹម​តែ​៥០​ដុល្លារ ​អាច​ឱ្យ​អ្នក​ថត​រូប​ថត​បាន​ជុំ​វិញ​រមណីយដ្ឋាន​នេះ ដែល​មាន​ទំហំ​ដី​ដល់​ទៅ​៤៧​ហិកតា​ឯ​ណោះ។ អ្នក​ថត​រូប​និង​កូន​កំលោះ​ក្រមុំ​អាច​ចូល​បាន​ចំនួន​១៥​នាក់ ​ហើយ​ប្រើ​ពេល​១​ថ្ងៃ​ពេញ​ដើម្បី​ថត​យក​រូបភាព​ស្អាត​ៗ​នៅ​ទី​នេះ។
សេវា​កម្ម​ទី​២ គឺ​ចំណាយ​១០០​ដុល្លារ ​អាច​ឱ្យ​អ្នក​ថត​ចូល​ថត​ក្នុង​បន្ទប់​គេង​បាន ខណៈ​ដែល​បន្ទប់​នោះ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ពិសេស​ប្រៀប​ដូច​ជា​ផ្ទះ​ខ្លួន​ឯង​មួយ​អីចឹង ព្រោះ​មាន​អាង​ហែល​ទឹក ​និង​កន្លែង​គយគន់​លើ​មាត់​បឹង​ទៀត​ផង។
ចង់​ដឹង​ថា​មាន​ទេសភាព​ស្អាត​យ៉ាងណា ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖
ចំពោះ​សេវា​កម្ម​ស្នាក់​នៅ​ទី​នេះ ​មាន​៣​ជម្រើស​សម្រាប់​ប្រិយមិត្ត គឺ​២០​ដុល្លារ ​៣០​ដុល្លារ ​និង​៦០​ដុល្លារ។ ហើយ​បើ​សម្រាប់​តែ​ការ​ចូល​កម្សាន្ត​មិន​សម្រាក​វិញ ​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ព្រហស្បតិ៍​ មនុស្ស​ធំ តម្លៃ​ចូល​កម្សាន្ត​២​ម៉ឺន​រៀល ​ក្មេង​កម្ពស់​១​ម៉ែត្រ​ចុះ ​តម្លៃ​ចូល​ ១៥ ០០០​រៀល។ ខណៈ​ដែល​ថ្ងៃ​សុក្រ ​ដល់​ថ្ងៃ​អាទិត្យ ​មនុស្ស​ធំ ​៣​ម៉ឺន ​និង​ក្មេង​កម្ពស់​១​ម៉ែត្រ​ចុះ​ក្រោម តម្លៃ​២​ម៉ឺន​រៀល៕
ប្រភព៖ Sabay

No comments:

Post a Comment