Tim Wiese អតីតអ្នកចាំទីលេងនៅក្របខ័ណ្ឌកំពូលអាល្លឺម៉ង់បានវិវត្តន៍ខ្លួនក្លាយទៅជាអ្នកកីឡាកាសរបស់ស្ថាប័ន WWE ហើយត្រូវឡើងសង្វៀនប្រកួតនៅយប់ថ្ងៃព្រហស្បតិ៍នេះ។
កីឡាករវ័យ៣៤ឆ្នាំលេងបាន២៦៩ប្រកួតនៅ Bundesliga ជាមួយ Hoffenheim, FC Kaiserslauternនិង Werder Bremen ហើយក៏ធ្លាប់ជាប់ជម្រើសជាតិអាល្លឺម៉ង់ទៅ World Cup ២០១០ ផងដែរ។ យ៉ាងណាក៏ដោយនៅឆ្នាំ២០១៣ Wiese ត្រូវ Hoffenheim ពិន័យ រួចដកចេញពីតំណែងជម្រើសដំបូង។
អំឡុងពេលទំនេរពីការលេងបាល់ Tim Wiese បានហ្វឹកហាត់លើកទម្ងន់ និងតមអាហារហើយបានកើនសាច់ដុំប្រមាណ៤០គីឡូក្រាម រហូតអាចប្រឡូកក្នុងវិស័យកីឡាកាសបាន។ អតីតយុវជន DJK Dürscheid ដែលមានរបបអាហារ១ថ្ងៃ ១គីឡូក្រាមបាននិយាយថា ខ្លួនចាប់អាជីពថ្មីនេះ ព្រោះតែស្រលាញ់ និងជាអ្នកគាំទ្រផ្កាប់មុខរបស់ WWE តាំងពីកុមារភាព៕
ប្រភព៖ Sabay
No comments:
Post a Comment