កូនប្រុស លោក Caio Junior ជាអ្នកចាត់ការទូទៅរបស់ក្លឹប Chapecoense ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់នៅកូឡុំប៊ី មានសំណាងគេចផុតពីសេចក្ដីស្លាប់ដោយសាររូបគេភ្លេចលិខិតឆ្លងដែន ហើយមិនអាចធ្វើដំណើរទៅជាមួយឪពុកបាន។
លោក Caio Junior និងកូនប្រុស Matheus Saroli
យន្តហោះដែលដឹកអ្នកដំណើរភាគច្រើនជាកីឡាករបានធ្លាក់ក្បែរទីក្រុង Medellin សម្លាប់ជីវិតមនុស្ស ៧៥នាក់ ប៉ុន្តែ៦នាក់នៅមានជីវិត ក្នុងនោះមាន៣នាក់គឺជាកីឡាករ។
បុរសឈ្មោះ Matheus Saroli ខាងលើបាននិយាយថា៖ "បងប្អូន និងម្ដាយរបស់ខ្ញុំ មិនមាននរណាបាត់បង់ជីវិតទេ អរគុណសម្រាប់សាររំលែកទុក្ខពីអ្នករាល់គ្នា។ ខ្ញុំនៅក្នុងទីក្រុង Sao Paulo ហើយមិនបានទៅជាមួយគាត់ (លោក Caio Junior ) ដោយសារភ្លេចលិខិតឆ្លងដែន"៕
No comments:
Post a Comment