loading...

Monday, November 28, 2016

iPhone ច្រើន​ម៉ូដែល​​នៅបន្តធ្លាក់​ថ្លៃ​​ខ្លាំង ចុង​ខែ​វិច្ឆិកា​នេះ

តម្លៃ iPhone 7/7 Plus សប្ដាហ៍​​ចុង​ខែ​វិច្ឆិកា​នេះ​ នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ​ដល់​ប្រមាណ ៣០ ដុល្លារ។
បច្ចុប្បន្ន​តម្លៃ iPhone 7 នៅ​ប្រហែល ៦៨០, ៨០៥ និង ៨៦០ ធៀប​នឹង​តម្លៃ​ពី​មុន ៧១០, ៨០៥ និង ៨៦០ ដុល្លារ។ សម្រាប់ iPhone 7 Plus តម្លៃ​បច្ចុប្បន្ន ៨៦០, ៩៨០ និង ១១៤០ ដុល្លារ ធៀប​នឹង​តម្លៃ​ពី​មុន ៨៨០, ១ ០០០ និង ១ ១៤០ ដុល្លារ។
សម្រាប់ 6s/6s Plus តម្លៃ​ធ្លាក់​ថ្លៃ​​រហូតដល់​ខ្ទង់ ៥០ ដុល្លារ​បន្ថែម​ទៀត ខណៈ​សប្តាហ៍​មុន​ធ្លាក់​ថ្លៃ​​ដល់​ប្រមាណ ៧០ ដុល្លារ ឯ iPhone 6/6 Plus ធ្លាក់​ថ្លៃ​តិចតួច។
ដោយ​ឡែក​សម្រាប់​ស្មាតហ្វូន​មួយ​ចំនួន​របស់ Samsung បាន​ធ្លាក់​តិចតួច។ BlackBerry Passport Silver Edition តម្លៃ​ពី​មុន ៥០០ ដុល្លារ ធ្លាក់​មក​នៅ​ប្រមាណ ៣២០ ដុល្លារ​ប៉ុណ្ណោះ។ ឯ​ស្មាតហ្វូន​ដទៃ​ តម្លៃ​ធ្លាក់​ថ្លៃ​តិចតួច៕
*បញ្ជាក់៖ ខាង​លើ​ជា​តម្លៃ​ទូរសព្ទ​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។
ចុច​ត្រង់​នេះ ដើម្បី​​ប្រៀបធៀប​តម្លៃ​ទូរសព្ទ​កាល​ពី​កន្លង​ទៅ
ប្រភព៖ Sabay

No comments:

Post a Comment