ថ្ងៃនេះ ម៉ោង 07:29
Manchester United បានបរាជ័យជាលើកទី២នៅកម្មវិធី Europa League បន្ទាប់ពីត្រូវម្ចាស់ផ្ទះ Fenerbahce យកឈ្នះ ២-១។
ការចាញ់យប់មិញនេះធ្វើឲ្យក្រុមដែលមានរហស្សនាមថា Red Devil ជាប់កំណត់ត្រាដ៏អាក្រក់មួយគឺមិនដែលឈ្នះទាល់តែសោះនៅ ៩ប្រកួតចុងក្រោយក្រៅទឹកដីនៅពានទ្វីបអឺរ៉ុប ក្នុងនោះគឺស្មើ១ និងចាញ់៨។
ចាប់ផ្ដើមការប្រកួតបានតែ ២នាទី ខ្សែប្រយុទ្ធ Moussa Sow បានទាត់បកក្រោយបញ្ចូលទីយ៉ាងល្អ ឲ្យម្ចាស់ផ្ទះនាំមុខ ១-០។ លុះចូលដល់ នាទី៥៩ Jeremain Lens បានទាត់បាល់ពិន័យ Free-kick ឲ្យ Fenerbahce នាំមុខ១គ្រាប់ទៀត ដោយអ្នកចាំទីឆ្នើម De Gea បានត្រឹមឈរមើលប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ជិតនឹងចប់ការប្រកួតពោលគឺនាទី ៨៩ ប្រធានក្រុម Rooney រកបាន១គ្រាប់វិញដើម្បីលួងចិត្តអ្នកគាំទ្រតាមរយៈការទាត់មួយជើងពីចម្ងាយបញ្ចូលទី។ នេះគឺជាគ្រាប់បាល់ទី៣៨របស់ កីឡាករវ័យ៣១ឆ្នាំនៅពានទ្វីបអឺរ៉ុប ហើយកំណត់ត្រានេះស្មើគ្នាជាមួយវីរបុរស Ruud van Nistelrooy៕
លទ្ធផលគូផ្សេងទៀត៖
ប្រភព៖ Sabay
No comments:
Post a Comment