ក្រុមព្រះរាជអាជ្ញា ក្នុងប្រទេសស្វីស បានរឹបអូសយករថយន្តស៊េរីទំនើបៗ ដែលជាកម្មសិទ្ធិរបស់អនុប្រធានាធិបតី នៃប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea) មួយរូប ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
អនុប្រធានាធិបតីនៃប្រទេសហ្គីណេអេក្វាទ័រ Teodoro Obiang Nguema Mangue
អនុប្រធានាធិបតីនៃប្រទេសហ្គីណេអេក្វាទ័រ មានឈ្មោះថា Teodoro Obiang Nguema Mangue វ័យ៤៧ឆ្នាំ គឺជាកូនប្រុសបង្កើត របស់ប្រធានាធិបតីនៃប្រទេសនោះ មានឈ្មោះថា Teodoro Obiang Nguema Mbasogo វ័យ៧៤ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់។ ទោះជាយ៉ាងណា លោក Mangue មិនបានអធិប្បាយចំពោះរឿងនេះឡើយ។
អាជ្ញាធរស្វីសបានរឹបអូសយករថយន្ត របស់លោក Mangue សរុបចំនួន១១គ្រឿង ដោយក្នុងនោះរួមមានទាំង រថយន្តម៉ាក Porsche តម្លៃ ៨៣០ ០០០ដុល្លារ និង Bugatti Veyron តម្លៃ ២លានដុល្លារ ទៀតផង។
រថយន្តមួយចំនួនដែលត្រូវបានរឹបអូស
លោក Mangue ដែលត្រូវឪពុក (លោក Mbasogo) តែងតាំងជាអនុប្រធានាធិបតី កាលពីខែមិថុនា បច្ចុប្បន្នគឺជាជនជាប់ចោទ ដែលត្រូវចូលខ្លួនបំភ្លឺនៅតុលាការប្រទេសបារាំង។ យ៉ាងណាក៏ដោយ គាត់កំពុងតែជំទាស់នឹងការចោទប្រកាន់ទាំងនោះ និងមិនរំពឹងថា នឹងបង្ហាញខ្លួន នៅក្នុងតុលាការប្រទេសបារាំងឡើយ។
ព្រះរាជអាជ្ញា នៅទីក្រុងហ្សឺណែវ បាននិយាយថា លោក Mangue បានលួចយកប្រេងក្នុងប្រទេសរបស់ខ្លួន ដើម្បីទិញរថយន្តស៊េរីទំនើប រួមទាំង យន្តហោះផ្ទាល់ខ្លួន និងវត្ថុអនុស្សាវរីយ៍ របស់តារាចម្រៀងដ៏ល្បី Michael Jackson ទៀតផង។
លោក Mangue
គួរបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសហ្គីណេអេក្វាទ័រ លោក Mbasogo គឺជាមេដឹកនាំ ដែលកាន់អំណាចយូរបំផុតមួយរូបនៅទ្វីបអាហ្វ្រិក។ គាត់ត្រូវបានអង្គការសិទ្ធិមនុស្សពណ៌នាថា ជាមេដឹកនាំដែលបិទសិទ្ធិប្រជាជនបំផុតមួយ នៅទ្វីបអាហ្វ្រិក។ គាត់បានឡើងកាន់អំណាច នៅក្នុងឆ្នាំ១៩៧៩។
គួរឲ្យដឹងដែរថា ហ្គីណេអេក្វាទ័រ គឺជាប្រភេទតូចមួយ នៅឆ្នេរសមុទ្រភាគខាងលិច នៃទ្វីបអាហ្វ្រិក ដែលបានវាយលុករឿងប្រេង ក្នុងឆ្នាំ១៩៩៥៕
ប្រធានាធិបតីនៃប្រទេសហ្គីណេអេក្វាទ័រ Teodoro Obiang Nguema Mbasogo
ប្រភព៖ Sabay
No comments:
Post a Comment