1
Jose Mourinho អ្នកចាត់ការ​ក្រុម Man Utd យប់មិញ

ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ដ៏​សំខាន់​យប់​មិញ​ Mourinho ​បាន​ដាក់​ខ្សែ​ការពារ​ Marcos Rojo និង​ Daley Blind ​ដែល​តំណែង​ពី​ធម្មជាតិ​របស់​ពួកគេ​​លេង​ជា​ខ្សែ​ការពារ​ឆ្វេង ​ឲ្យ​លេង​ចាប់​ដៃ​គូ​គ្នា​នៅ​តំបន់​ការពារ​កណ្ដាល​វិញ ​ដើម្បី​ជំនួស​តំណែង​ Bailly និង​ Smalling ​ដែល​របួស ខណៈ​ដែល​ Luke Shaw ​លេង​​ការពារ​ឆ្វេង និង​ Matteo Darmian ​នៅ​ការពារ​ស្ដាំ។

2
Marcos Rojo (ឆ្វេង) និង​ Daley Blind (ស្តាំ) មិន​អាច​បិទ​ Moussa Sow ស៊ុត​គ្រាប់​ទី​១

“ខ្ញុំ​គិត​ថា ​វា​ពិត​ជា​លំបាក​សម្រាប់​យើង​ ​​ដែល​ត្រូវ​​ដាក់​ខ្សែ​ការពារ​ឆ្វេង​​២​នាក់ ឲ្យ​លេង​ជា​ខ្សែ​ការពារ​​កណ្ដាល​​វិញ។ វា​ពិតជា​មិន​អាច​គ្រប់គ្រង​បាល់​បាន​ល្អ​ទេ ​ហើយ​ក៏​មិន​អាច​ខ្លាំង​ ដោយ​គ្មាន​ខ្សែ​ការពារ​កណ្ដាល​២​នាក់​ដ៏​រឹងមាំ​ដែរ។ យើង​ដាក់​ខ្សែ​ការពារ​ឆ្វេង ឲ្យ​លេង​ការពារ​កណ្ដាល​ដល់​ទៅ​២​នាក់ ដូច្នេះ​វា​ពិត​ជា​ពិបាក​សម្រាប់​ការ​ប្រកួត​មួយ​នេះ”។ អ្នកចាត់ការ​រហស្សនាម​ Special One ​បាន​ប្រាប់​ដល់ BT Sport ​ក្រោយ​ចប់​ការ​ប្រកួត៕