loading...

Friday, November 4, 2016

លទ្ធផល​ចត​ឡាន​​មិន​ដឹង​ផ្លូវ​ស្ទះ ត្រូវ​​​​កប់​ចោល​ក្នុង​គំនរ​សំរាម

ថ្ងៃនេះ ម៉ោង 08:17

រថយន្ត​​​មួយ​គ្រឿង​​​ប្រភេទ SUV ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​​​កប់​​កណ្ដាល​​គំនរ​សំរាម​​ជាង​១០​តោន ​ក្នុង​ទីក្រុង​​​ចេងចូវ ​ខេត្ត​ហេណាន ប្រទេស​ចិន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​​បាន​ចត​ចោល​​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ។

car-block-r-3

ម្ចាស់​រថយន្ត​​លោក​​ Shang ​ជា​អ្នក​ស្រុក​​ម្នាក់​បាន​ប្រាប់​ថា​ រថយន្ត​របស់​គាត់​​​បាន​បើក​ទៅ​​ទុក​ក្បែរ​ភោជនីយដ្ឋាន​​មួយ​​​នៅ​ម៉ោង​ ៨​យប់​​ ដើម្បី​ទៅ​ជួប​មិត្តភ័ក្តិ​​កាល​ពី​ថ្ងៃ​ទី​ ១​វិច្ឆិកា​ តែ​ពេល​ត្រលប់​មក​វិញ​​​ស្រាប់​តែ​បាត់​រថយន្ត​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​បែរ​ជា​ឃើញ​​នៅ​កប់​​​​ក្នុង​គំនរ​សំរាម​​​ស្អុយ​កខ្វក់​​ទៅ​វិញ។

ប្រភព​ខាង​លើ​​បន្ថែម​ថា​ គាត់​បាន​ចត​​នៅ​​គែម​ផ្លូវ​​ Buchang Street ដោយ​មិន​បាន​​ដឹង​ថា​​​ផ្លូវ​រថយន្ត​​​សំរាម​​​ចូល​ចាក់​​សំរាម​​ឡើយ។​ ​បុគ្គលិក​​ប្រមូល​សំរាម​​ម្នាក់​​​​ បាន​ប្រាប់​​ Shange ទាំង​កំហឹង​​​​ពេល​ចាក់​សំរាម​រួច​ថា ​​រថយន្ត​របស់​គាត់​បាន​​បាំង​​ផ្លូវ​​ចូល​ស្ថានីយ​ចាក់​សំរាម​​​ ហើយ​​មិន​អាច​ទាក់​ទង​បាន​ទៀត​។​​​​ ណាមួយ​​​​រថយន្ត​ដឹក​សំរាម​​​​នា​ពេល​យប់​មាន​ម៉ោង​កំណត់​តឹង​តែង​​ទៀត​ ធ្វើ​ឲ្យ​គេ​​សម្រេច​ចាក់​សំរាម​ក្រៅ​ស្ថានីយ​តែ​ម្ដង។

ចុង​ក្រោយ​លោក​ Shange បាន​ត្រឹម​​ជួល​រថយន្ត​លើក​​ដាក់​ទំនិញ​ឲ្យ​​កាយ​សំរាម​​​យក​រថយន្ត​គាត់​ចេញ​​​​​​​ជា​មួយ​ថ្លៃ​ឈ្នួល​ ១៦៩​ដុល្លារ​ប៉ុណ្ណោះ៕

car-block-r-1

car-block-r-2

ប្រភព៖ Sabay

No comments:

Post a Comment