ការប្រកួតប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិ (National E-Sport Tournament 2016(N.E.T 2016)បានប្រព្រឹត្តទៅតាំងពីថ្ងៃទី១៥ខែតុលាកន្លងទៅក្នុងចំណោម២២ខេត្តក្រុងដែលបានបែងចែកជា៥តំបន់និងជ្រើសរើសបានក្រុមខ្លាំងចំនួន១៦សម្រាប់វិញ្ញាសា AK 2 និងចំនួន៨ក្រុមសម្រាប់វិញ្ញាសាDota 2 ដើម្បីឡើងមកប្រកួតជុំផ្តាច់ព្រ័ត្រនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់វិញ្ញាសា Dota 2 ក្រុមខ្លាំង IQ បានលត់ក្រុម XP ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ វិញ្ញាសាមួយនេះមានក្រុមទាំងអស់ចំនួន៨ដែលបានចូលរួមប្រកួតចាញ់ធ្លាក់ និងឈ្នះឡើង។ ទីបំផុត IQ ជាម្ចាស់ជើងឯកជាតិឆ្នាំ២០១៦លើវិញ្ញាសា Dota 2។
ចំណែកវិញ្ញាសា AK 2 វិញពិតជាក្រើកខ្លាំងមែនទែនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមខ្លាំង ក្រុម Successfful បានយកឈ្នះក្រុម Will Show You ទាំងលទ្ធផលតាន់តឹងគឺ៥-៣ ខណៈក្រុមខ្លាំង NeverCare បានលត់ក្រុមជើងអន្តរជាតិ MATIC កាលពី២០១៥គឺ Secret ដោយលទ្ធផល ៥-១។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ ក្រុមក្មេង Successfful បានក្លាយជាម្ចាស់ជើងឯកជាតិឆ្នាំ២០១៦ បន្ទាប់ពីយកឈ្នះក្រុមខ្លាំង NeverCare យ៉ាងតឹងតែងបំផុតក្នុងលទ្ធផល ៧-៤ ។ ចំណែក ក្រុម Secret បានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុម Will Show You ដោយលទ្ធផល ៥ - ៣។
ក្រុម Successfull ចំណាត់ថ្នាក់លេខ១
ប្រាក់រង្វាន់សម្រាប់វិញ្ញាសា AK 2
- ក្រុមជយលាភីលេខ១៖ Successfful ទទួលបានពាន១ និងប្រាក់រង្វាន់២ពាន់ដុល្លារអាមេរិក ព្រមទាំង + 40,000 Sabay gold
- ក្រុមជយលាភីលេខ២៖ NeverCare ទទួលបានប្រាក់រង្វាន់១ពាន់ដុល្លារអាមេរិក និង 40,000 Sabay gold
- ក្រុមជយលាភីលេខ៣៖ Secret ទទួលបាន20,000 Sabay gold
ក្រុមជយលាភីលេខ១និងក្រុមជយលាភីលេខ២នឹងតំណាងឲ្យកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2017 នៅខែមករា ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី។
ក្រុម NeverCare ចំណាត់ថ្នាក់លេខ២
ប្រាក់រង្វាន់ សម្រាប់វិញ្ញាសា Dota 2
- ក្រុមជយលាភីលេខ១៖ ក្រុម IQ ទទួលបានប្រាក់៦០ម៉ឺនរៀល និង 40,000 Sabay gold
- ក្រុមលេខ២៖ ក្រុម XP ទទួលបានប្រាក់៣៦ម៉ឺនរៀល និង40,000 Sabay gold
ក្រុម Secret ទទួលបានចំណាត់ថ្នាក់លេខ៣
ក្រុម Will Show You
ប្រភព៖ Sabay
No comments:
Post a Comment