លោក Bill Gate និងភរិយា ទើបទទួលបានមេដាយសន្តិភាពដែលមានអត្ថន័យយ៉ាងខ្ពង់ខ្ពស់ពីប្រធានាធិបតីចាំផ្ទះអាមេរិក លោកបារ៉ាក អូបាម៉ា។
រូបភាពផ្តល់សិទ្ធិដោយ Reuters
ការផ្ដល់មេដាយសន្តិភាពដល់ប្ដីប្រពន្ធកំពូលមហាសេដ្ឋីមួយគូនេះ ធ្វើឡើងក្រោយពួកគេបានបង្កើតនូវស្នាដៃជាច្រើនសម្រាប់គាំពារមនុស្សជាតិដោយមិនប្រកាន់ពូជសាស៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់។
ក្រោយពីចាកចេញពីតួនាទីជានាយកប្រតិបត្តិរបស់ Microsoft លោក Bill Gate បានបង្កើតនូវស្ថាប័នមិនរកប្រាក់ចំណូលមួយដែលមានឈ្មោះថា Bill & Melinda Gates Foundation។ ស្ថាប័ននេះដើរតួនាទីយ៉ាងសំខាន់លើវិស័យសុខាភិបាល ជាពិសេសការស្រាវជ្រាវ ផលិត និងចែកចាយឥតគិតថ្លៃនូវវ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ និងមេរោគអេដស៍៕
ប្រភព៖ Sabay
No comments:
Post a Comment