loading...

Tuesday, November 8, 2016

Toyota បញ្ចេញ​តម្លៃ​ Highlander ឆ្នាំ​ ២០១៧

 ថ្ងៃនេះ ម៉ោង 04:18
នៅ​ទី​បំផុត​ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​តម្លៃ​លម្អិត​ (តម្លៃ​ទីផ្សារ​អាមេរិក) រថយន្ត​ម៉ូដែល​ Highlander ស៊េរី​ឆ្នាំ​ ២០១៧ មុន​ពេល​​ចាប់​ផ្ដើម​​ចែក​ចាយ​ទៅ​ភ្នាក់ងារ​លក់​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​​ខាង​មុខ។


Highlander ស៊េរី​ថ្មី​មាន​បន្ថែម​មុខងារ​សុវត្ថិភាព​ថ្មីៗ​ជា​ច្រើន ​ប៉ុន្តែ​តម្លៃ​របស់​វា​មិន​​​ជា​ថ្លៃ​ជាង​ស៊េរី​មុន​ប៉ុន្មាន​ឡើយ។ តម្លៃ​ស៊េរី​ថ្មី​នេះ​មាន​ចាប់​ពី​ ៣០ ៦៣០ ដុល្លារ​សម្រាប់​ប្រភេទ​​ម៉ាស៊ីន​កម្លាំង​ទាប​ រហូត​ដល់​ប្រភេទ​ម៉ាស៊ីន​កម្លាំង​ខ្លាំង​តម្លៃ​ ៤៦ ២៦០ ដុល្លារ។ ចំពោះ​ប្រភេទ​ Hybrid វិញ​​​មាន​ចាប់​ពី​តម្លៃ​ ៣៦ ៧២០ ដុល្លារ​​ រហូត​ដល់​តម្លៃ​ ៤៧ ៨៨០ ដុល្លារ៕

ខាង​ក្រោម​ជា​តារាង​តម្លៃ​លម្អិត៖

ប្រភព៖ Sabay

No comments:

Post a Comment