តារាសម្ដែងតៃវ៉ាន់ Wallace Huo បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសាររូបក្រមួនរបស់ខ្លួនមានរូបរាងដូចជាខ្លួនបេះបិទ។
តួឯកប្រុស “និស្ស័យស្នេហ៍ដាវទេព” បានចូលរួមសម្ពោធរូបក្រមួនថ្មីរបស់ខ្លួននៅសារមន្ទីរតាំងរូបក្រមួនបុគ្គលល្បី Madame Tussauds នៅទីក្រុងសៀងហៃ កាលពីចុងសប្ដាហ៍កន្លងទៅ។ រូបក្រមួនថ្មីដែលចំណាយពេលធ្វើឡើងអស់រយៈពេល៧ខែនេះមានរូបរាងដូចរូបពិតរបស់ Wallace ស្ទើរ១០០ភាគរយ ដែលធ្វើឲ្យតារារូបនេះរំភើបចិត្តជាខ្លាំង។ បើកុំតែពេលនេះ Wallace ត្រូវកោរសក់ដើម្បីថតភាពយន្ត ម្ល៉េះគេមិនអាចបែងចែកបានឡើយថារូបណាជារូបពិត រូបណាជារូបក្រមួន។
ចូលរួមក្នុងកម្មវិធីនេះដែរ Wallace Huo ត្រូវបានក្រុមអ្នកសារព័ត៌មានជជីកសួរម្ដងទៀតអំពីពាក្យចចាមអារ៉ាមជុំវិញបញ្ហារង្គោះរង្គើរវាងគេនិងភរិយា Ruby Lin ដែលទើបរៀបការថ្មីៗ។ យ៉ាងណាមិញតារាប្រុសរូបនេះនៅតែមិនព្រមបកស្រាយអ្វីទាំងអស់ ដែលធ្វើឲ្យគ្រប់គ្នានៅតែមិនអស់ចិត្ត ៕
ប្រភព៖ Sabay
No comments:
Post a Comment