+Emoji:
Emoji មានដើមកំណើតដំបូងឡើយចេញទូរសព្ទចល័តរបស់ប្រទេសជប៉ុននៅអំឡុងឆ្នាំ ១៩៩០។ វាក្លាយមកពីពាក្យផ្សំពីរ រវាង អ៊ី និង ម៉ូជី ដោយភាសាជប៉ុន អ៊ី មានន័យថារូបភាព និង ម៉ូជី មានន័យថា តួអក្សរ ប៉ុន្តែក្នុងភាសាអង់គ្លេស គេច្រើនហៅថា Emotion និង Emoticon។ ជាសញ្ញានៃអក្សរកាត់, រូបភាព ក៏ដូចជាភាពសម្គាល់ផ្សេង ទាក់ទងទៅនឹងអារម្មណ៍, ទឹកមុខ, វត្ថុ, ទីកន្លែង, រដូវអាកាសធាតុ និងសត្វជាដើម។
ចាប់ផ្តើមល្បីឡើង ក្រោយពេល Emoji មានគេប្រើប្រាស់នៅលើទូរសព្ទ iPhone រហូតក្រោយៗមក ពពួកស្មាតហ្វូន Android ក៏បានយកភាសាតំណាងមួយនេះ ទៅដាក់ប្រើប្រាស់បន្ត។ សន្និសីទអន្តរជាតិ Emojicon ជាលើកដំបូងបង្អស់ បានប្រារព្ធធ្វើឡើងនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ វិច្ឆិកាឆ្នាំ ២០១៦។
+FaceTime:
FaceTime ជាផលិតផលនៃកម្មវិធីមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Apple Inc.។ ក្រៅពី FaceTime នៅមាន FaceTime Audio ប៉ុន្តែផ្ដោតលើប្រភេទសម្លេងសុទ្ធ។ ជាសេវាកម្មដែលអ្នកប្រើប្រាស់ តម្រូវឱ្យមានប្រព័ន្ធ WiFi ឫអ៊ីនធឺណិតស៊ីម ក្នុងការទំនាក់ទំនងជាមួយមនុស្សឯទៀត ដែលប្រើប្រាស់ផលិតផលរបស់ Apple ដូចគ្នា រួមមានដូចជា iPhone/iPad/iPod Touch និង Mac។
ប្រកាសឱ្យប្រើប្រាស់ជាលើកដំបូងដោយស្ថាបនិក Apple លោក Steve Jobs នាថ្ងៃទី ៧ មិថុនា ឆ្នាំ ២០១០ អំឡុងការបង្ហាញ iPhone 4។ គាំទ្រចំពោះឧបករណ៍ដែលមានកាមេរ៉ាមុខ ហើយសម្រាប់ iOS ជំនាន់ 7 និង Mac OS X ជំនាន់ 10.9.2 ឡើងទៅ។
+Firmware:
នៅក្នុងប្រព័ន្ធអេឡិចត្រូនិកនិងកុំព្យូទ័រ គឺមានកំណែកម្មវិធីមួយ ដែលយើងឲ្យឈ្មោះថា Firmware។ ជាប្រភេទនៃកម្មវិធីមួយប្រភេទ ដែលអាចធ្វើការគ្រប់គ្រង, ត្រួតពិនិត្យទិន្នន័យនិងប្រព័ន្ធដំណើរការរបស់ឧបករណ៍។ មិនថាតែទូរទស្សន៍, កាមេរ៉ាថតរូប, ស្មាតហ្វូន, កុំព្យូទ័រ និងឧបករណ៍ប្រើប្រាស់ផ្សេងទៀត សុទ្ធសឹងតែមាន Firmware ដំឡើងបង្កប់ក្នុងគ្រឿង ព្រោះដើម្បីឲ្យវាអាចដំណើរការទៅបាន ដោយមានភាពឆ្លាតវៃ។
ទាក់ទងនឹងស្មាតហ្វូន អ្នកជំនាញច្រើនប្រើពាក្យ Firmware ផ្ដោតទៅលើប្រព័ន្ធប្រតិបត្តិមិនអាចខ្វះបាននៃម៉ាស៊ីន រួមមានដូចជា iOS 11, Android Nougat និង Windows Phone 10 អ្វីជាដើម។ ខ្លះទៀតគេហៅ Firmware ថា កំណែខួរក្បាលនៃស្មាតហ្វូន។
ប្រភព៖ Sabay
No comments:
Post a Comment